ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដពេទ្យឯកជន បុករថយន្ដពេទ្យរដ្ឋ និងបណ្ដាល ឲ្យខូចទាំងសងខាង ដោយសារ អ្នកបើកបរស្រវឹង

ខេត្ដសៀមរាប ៖ រថយន្ដគិលាន សង្គ្រោះមណ្ឌលសុខភាព ស្រុកប្រតិបត្ដិអង្គរជុំ និងស្រែណូយ រងការខូចខាត យ៉ាងដំណំ ដោយសារ រថយន្ដសង្គ្រោះបន្ទាន់ នៃគ្លីនិកឯកជន វៀតណាម រស្មីសៀមរា និងមានយីហោថ្មី «គ្លីនិកអប្សរាសៀមរាប» បើកបុកពេញទំហ៊ឹង ដោយសង្ស័យថា អ្នកបើកបរមានជាតិស្រវឹង ។

គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមានការ ភ្ញាក់ផ្អើលនេះ កើតឡើង នៅម៉ោង ប្រហែលជាង៧យប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។

សាក្សីឃើញផ្ទាល់ ភ្នែក បានឲ្យដឹងថា នៅវេលាម៉ោង ខាងលើ រថយន្ដសង្គ្រោះ បន្ទាន់របស់គ្លីនិក ឯកជន «រស្មីសៀមរាប» របស់វៀតណាម ដែលមានឈ្មោះថ្មី «គ្លីនិកអប្សរា សៀមរាប» ពាក់ស្លាកលេខ សៀមរាប 2A-4050 បើកមកពីទិសលិច យ៉ាងលឿន មិនដឹងគោល បំណងទៅណា ស្រាប់តែមកដល់ កន្លែងកើតហេតុ បានបុករថយន្ដ ពេទ្យរដ្ឋ របស់គិលានសង្គ្រោះ មណ្ឌលសុខភាព ស្រុកប្រតិបត្ដិអង្គរជុំ ពេញទំហឹងតែម្ដង បណ្ដាលឲ្យខូចខាតទាំង សងខាង យ៉ាងដំណុំ ខណៈដែលរថយន្ដរដ្ឋ នេះបើកនៅចិញ្ចើមផ្លូវ។

សាក្សីបន្ដថា ភាគីខាងរថយន្ដបង្ក របស់គ្លីនិកឯកជន មានពីរនាក់ ហើយអ្នកបើកបរទំនងស្រវឹង ស្រាថ្ងៃសែនចូលឆ្នាំ ប្រពៃណី វៀតណាម ចិន ព្រោះតែបន្ទាប់ពី មានគ្រោះថ្នាក់ហើយធ្វើអាកប្បកិរិយា ច្រងែងច្រងាង និងទាមទារឲ្យភាគី អ្នកបើកបររថយន្ដរដ្ឋ ផ្ដល់សំណង បន្ទាប់មកក៏ឡើង ជិះម៉ូតូឌុបដាក់ មេប៉្រុយតែម្ដង ។

នៅក្នុងហេតុការណ៍នោះដែរ គេឃើញ អ្នកជិះក្នុងរថយន្ដ ម្នាក់ទៀត ខ្ទប់មុខចុះលើរថយន្ដ ហើយក៍ជិះម៉ូតូយ៉ាងលឿន ត្រឡប់ក្រោយវិញ ។ ចំណែករថយន្ដពេទ្យរដ្ឋ គ្មានស្លាកលេខ ហើយអ្នកបើកបរ រថយន្ដពេទ្យរបស់រដ្ឋវិញ ក៏បានព្យាយាម សម្របសម្រួល ជាមួយសមត្ថកិច្ចទាំងភ័យខ្លួន ព្រោះតែរថយន្ដដែលទុក ដឹកសង្គ្រោះអ្នកជំងឺ បែជាបើក លេងទៅវិញ។ ទោះយ៉ាងណា នគរវត្ដព្យាយាម សាកសួរសមត្ថកិច្ច នៅដែលកំពុងវាស់វែងដែរ ។ ប៉ុន្ដែមិនអាចផ្ដល់ ព័ត៌មាន និងសុំឈ្មោះអ្នកបើកបរ រថយន្ដទាំងសង ខាងនោះ មានឈ្មោះ អីនោះទេ ដោយសារនៅក្នុ ងហេតុការណ៍នោះ សមត្ថកិច្ចកំពុងធ្វើការ និងមានការ អន្ដរាគមន៍ឲ្យ រូចខ្លួនទាំងសងខាងពី ខាងក្រៅផងដែរ។
គួរបញ្ជាក់ថា រថយន្ដសង្គ្រោះបន្ទាន់ នៃគ្លីនិកឯកជន រស្មីសៀមរាបនេះ ធ្លាប់ទទួលរងរឿងអាស្រូវជាច្រើន ដងណាស់មកហើយ ដោយសារ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យនេះ មិនមានគុណធម៌ នៅពេលទៅដឹកអ្នករងរបួស មានសភាពធ្ងន់ធ្ងរ និងក្រីក្រពួក គេមិនយកចិត្ដ ទុកដាក់មកសង្គ្រោះឡើយ និងម៉្យាងទៀត អ្នករងតិចតួច បង្ខំលើកដាក់រថយន្ដ ហើយនៅពេលព្យាបាល អ្នកជំងឺមានតម្លៃ ខ្ពស់កប់ពពក ។
សូមរំលឹងថា កន្លងមកលោក ក្រូស សារ៉ាត់ ប្រធានមន្ទីរ សុខាភិបាលខេត្ដសៀមរាប បានលើកឡើងថា រថយន្ដសង្គ្រោះរបស់គ្លីនិក ឯកជនមិនអនុញ្ញាត ឲ្យទៅដឹកអ្នកជំងឺ ឬអ្នកជួបគ្រោះថ្នាក់បញ្ហាផ្សេងៗឡើយ ដោយលោកប្រាប់ថា ប្រជាពលរដ្ឋ ត្រូវប្រើសេវ៉ា រថយន្ដសង្គ្រោះបន្ទាន់របស់រដ្ឋ ។
ករណីនេះ គេនៅចាំមើលថា តើប្រធានមន្ទីរ សុខាភិបាលរូបនោះ មានវិធានការបែបណា បន្ដទៀត ទៅលើគ្លីនិកឯកជន ទាំងអស់ ឬមួយគ្រាន់និយាយ ដើម្បីដេញត្រីបញ្ចូលស៊ង? ៕ ជានិរន្ដរ៍

20150220_204012

20150220_205024

20150220_211356