ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដមិនស្គាល់ម៉ាកបើកបុកអ្នកថ្មើរជើងបណ្ដាលឲ្យស្លាប់នៅកន្លែងងកើតហេតុ

ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរ រថយន្ត បុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលឲស្លាប់០១នាក់(ប្រុស) ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង១៥នាទី ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៤៤-១៤៥ ភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត និងអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(បើកររថយន្តគេចពីកន្លែងកើតហេតុបាត់)។

អ្នកថ្មើរជើងឆ្លងកាត់ផ្លូវ ឈ្មោះ ហែម.ទាវ ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)។

មូលហេតុជាបឋមបង្កឡើងដោយអ្នកថ្មើរជើងឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងរថយន្តមានល្បឿនលឿនទើបបណ្ដាលឲ្យគ្រោះថ្នាក់បែបនេះ។

ក្រោយកើតហេតុសមត្ថកិច្ចបាន ចុះវាស់វែងធ្វើកំណត់ហេតុនិងប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងបើកការស៊ីបអង្គេតរករថយន្ដបង្ក ៕ ប៊ុនរិទ្ធី