ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដសាំយ៉ុងដឹកអ្នកដំណើរបុកជាមួយរថយន្ដហ៊ីយ៉ាន់ដាយ របួសធ្ងន់ស្រាល១៣នាក់

ខេត្ដបាត់ដំបង ៖ រថយន្ដ២គ្រឿង មួយគ្រឿងដឹកអ្នកដំណើរបានបុកគ្នា បណ្ដាលឱ្យអ្នកដំណើរប្រុសស្រី១៣នាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១ និង៤០នាទី រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅចំណុចក្រុមទី១១ ភូមិចក ឃុំកកោះ ស្រុកមោងឫស្សី ខេត្ដបាត់ដំបង ។

លោកអធិការស្រុកមោងឫស្សីបានឱ្យដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ នឹងរថយន្ដនេះបណ្ដាលឱ្យ អ្នកដំណើរ១៣នាក់ ក្នុងនោះ៤នាក់របួស ធ្ងន់ និង៩នាក់ទៀតរបួសស្រាលត្រូវ បានបញ្ជូនទៅសង្គ្រោះ គ្រាដែលអ្នក បើករថយន្ដទាំង២គ្រឿងខាងលើនេះបានរត់គេចខ្លួនពីកន្លែងកើតហេតុ ។

លោកអធិការបញ្ជក់ថា អ្នកដំណើរដែលរង របួសមិនទាន់ត្រូវបានស្គាល់អត្ដសញ្ញាណនោះទេ តែក្នុងចំណោមជនរងគ្រោះទាំង ១៣នាក់មាន៣នាក់ជាស្ដ្រី ។

លោកអធិការបានឱ្យដឹងទៀតថា រថយន្ដដឹកអ្នកដំណើរម៉ាកសាំយ៉ុងពាក់ស្លាកលេខភ្នំពេញ 2AD-5073 ។ រថយន្ដ នេះបានធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្ដបាត់ដំបង លុះដល់ចំណុច កើតហេតុបានរេចង្កូតចូលទៅគំនូស រថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាក លេខភ្នំពេញ 3C-5472 ក៏បុកពេញទំហឹង តែម្ដង ។

លោកអធិការបានសន្និដ្ឋានករណី ថ្នាក់ចរាចរណ៍រវាងរថយន្ដនឹងរថយន្ដ ខាងលើនេះថា អាចបណ្ដាលមកពីអ្នក បើករថយន្ដសាំយ៉ុងដឹកអ្នកដំណើរងងុយដេកហើយក៏រេចង្កូតទៅបុករថយន្ដ ហ៊ីយ៉ាន់ដាយខណៈធ្វើដំណើរបញ្ច្រាស ទិសគ្នា ។

លោកបានបញ្ជាក់ថា រថយន្ដទាំង សងខាងខូចខាតផ្នែកខាងមុខ២០ភាគ រយហើយត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋានស្រុកមោងឫស្សីរង់ចាំការដោះស្រាយតាមច្បាប់ ៕ សំ វិច្ឆិកា

IMG-20160325-WA0157

IMG-20160325-WA0158

IMG-20160325-WA0159

IMG-20160325-WA0160

IMG-20160325-WA0161

IMG-20160325-WA0162

IMG-20160325-WA0163