ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដហាយឡេនឌឺបើកបុកអ្នកថ្មើរជីង ស្លាប់យ៉ាងអាណោចអាធម្ម

ខេត្តកំពង់ធំ៖ រថយន្ដហាយឡេនឌឺមួយគ្រឿង ធ្វើដំណើរពេលយប់ បានបើកមកបុកអ្នកថ្មើរជើងម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៧ ខែ វិច្ចិកា ឆ្នាំ២១០៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិជីងាប់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យកាសែតនគរវត្តដឹងថា រថយន្ដនេះបានធ្វើដំណើរចេញពីខេត្តសៀមរាប ឆ្ពោះ ទៅ ភ្នំពេញ បើកមកដល់កន្លែងកើតហេតុខាងលើ ក៏បានបើកបុក អ្នកថ្មើរជើងស្លាប់នៅនឹងកន្លែងកើតហេតុ តែម្ដង បន្សល់ទុកតែ រថយន្ដហាយឡេនឌឺ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2AJ 4241 ចំណែកអ្នក បើកបរ ចុះរត់បាត់ស្រមោល។ រីឯជនរងគ្រោះ ឈ្មោះ ម៉ាង សំណាង ភេទ ប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិ ជី ងាប់ ឃុំ ចំណារក្រោម ស្រុក ស្ទោង ខេត្តកំពង់ធំ (ស្លាប់ )។

NKD-36x6_outline

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ សាកសព រួចសន្និដ្ឋានថា គឺបណ្ដាលមកពី ជនរងគ្រោះ អ្នកថ្មើរជើង ដើរឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន រួចក៏ប្រគល់សាក សពឲ្យសាច់ញាតិ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ និង អូសរថយន្ដ មករក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុក ស្ទោង ដើម្បីឲ្យ ម្ចាស់រថយន្ដ ចូលខ្លួនមកដោះ ស្រាយគ្នាតាមច្បាប់៕ ប៊ុន រិទ្ធី