ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​កូរ៉េ​ ១​តោន​កន្លះ​បុក​បុរស​ម្នាក់​ជា​ប្រូ​ឡាន​សាំ​យ៉ុ​ង​បណ្តាល​ស្លាប់​ភ្លាមៗ​ នៅ​កន្លែង​កើតហេតុ​

​ខេត្តកំពង់ធំ​ ៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បង្ក​ឡើង​ដោយ​រថយន្ដ​កូរ៉េ​១​តោន​កន្លះ​ បុក​ទ្វា​រថយន្ដ​ សាំ​យ៉ុ​ង​ ដែល​កំពុង​ចត​ដាក់​អីវ៉ាន់​នៅ​អែប​ចិញ្ចើមថ្នល់​ រួច​ជ្រុល​ទៅ​បុក​ប្រូ​ឡាន​ម្នាក់​ស្លាប់​ភ្លាមៗ​ នៅ​និង​ កន្លែង​កើតហេតុ​។​

​ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​មុខ​ហាង​បាយ​ក្បែរ​កា​រ៉ា​ស​សាំង​សូ​គឺ​ម៉ិច​ ក្នុងភូមិ​កំពង់ក្ដី​ ឃុំ​កំពង់​ចិន​ត្បូង​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ​ មួយ​គ្រឿង​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AC​ 9061​ បាន​ធ្វើ​ដំណើរ​ពី​ផ្សារ​រ៉ា​ប៉ោយ​ប៉ែ​ត​ ខេត្ត​បន្ទាយ​ មាន​ជ័យ​ ឆ្ពោះ​មក​ខេត្តកំពង់ធំ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បុក​ទ្វារ​រថយន្ត​សាំ​យ៉ុ​ង​ព​ណ៍​ទឹកប្រាក់​ ដែល​ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​ 2N​ 8069​ ដែល​បើកទ្វារ​ដាក់​អីវ៉ាន់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ធ្វើ​អោយ​កោស​រថយន្ដ​ សាំ​យ៉ុ​ង​បែក​កញ្ចក់​ម្ខាង​ខាងឆ្វេង​រួច​ជ្រុល​ទៅ​បុក​ប្រូ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​ ។​

​ តាម​ប្រភព​បន្ថែម​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ ឈ្មោះ​ ជា​ រិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ជ្រុំ​ត្បូង​ ឃុំ​ស​ព្រោ​ច​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​។​ ដោយឡែក​អ្នកបើកបរ​រថយន្ត​ បង្ក​ មានឈ្មោះ​ អ៊ុ​ក​ ចំរើន​ អាយុ​៤៤​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ឈាន​ ធីតា​ អ្នក​ទាំង​២​រស់នៅ​ភូមិ​ស្លែង​ ឃុំ​ស្លែង​ ស្រុក​ ច្បារ​អំពៅ​ ក្រុងភ្នំពេញ​ ។​ បើ​តាម​ចំលើយ​សារភាព​ពី​ប្រពន្ធ​ប្រាប់​ថា​ ខ្លួន​បាន​បើកបរ​ចេញពី​ផ្សារ​រ៉ា​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ នៅ​ពេល​យប់​មក​ដល់​ពាក់កណ្ដាល​ផ្លូវ​ ក៏​ដូរ​ដៃ​អោយ​ប្ដី​បើក​ម្ដង​។​ លុះ​ប្តី​បើក​មក​ដល់​ ត្រង់​ចំណុច​កើតហេតុ​ ប្ដី​គាត់​ងងុយដេក​ពេក​ក៏​ជ្រុល​ចង្កូត​បុក​រះ​ស្លាប់​មនុស្ស​តែ​ម្ដង​ទៅ​ ។​
​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង​រួច​បញ្ជូន​ជន​បង្ក​ទាំង​២​នាក់​ ប្ដី​ប្រពន្ធ​ ព្រមទាំង​ រថយន្ដ​២​គ្រឿង​ទៅ​កាន់​ទី​ស្នា​ការ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង​ ដើម្បី​ធ្វើ​កំណត់ហេតុ​រង់ចាំ​ការ​ដោះ​ ស្រាយ​ទៅ​តាម​ច្បាប់​ រីឯ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ ​ប៊ុ​ន​ រិ​ទ្ធី​

Bun-rithy01-(1)

Bun-rithy01-(2)

Bun-rithy01-(3)

Bun-rithy01-(4)

Bun-rithy01-(5)

Bun-rithy01-(6)

Bun-rithy01-(7)

Bun-rithy01