ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​កូ​ឡា​បុក​រថយន្ដ​ហា​យ​ប្រ៊ី​ដ​សំណាងល្អ​មិន​បណ្ដាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​

​ភ្នំពេញ​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើតឡើង​រវាង​រថយន្ដ​២​គ្រឿង​បុក​ គ្នា​នៅ​ផ្លូវបំបែក​ជា​៤​ពេញទំហឹង​ សំណាង​ ល្អ​មិន​បណ្ដាល​ឱ្យ​មនុស្ស​ណា​ម្នាក់​របួស​ឡើយ​ ហើយ​ភាគី​រថយន្ដ​កូ​ឡា​មិន​ចង់​ មានរឿង​ច្រើន​ ក៏​សង​ថ្លៃ​ខូចខាត​និង​ជួស​ ជុល​ទាំងស្រុង​ទៅ​ភាគី​ខាង​រថយន្ដ​ហា​យ​ ប្រ៊ី​ដ​ទាំងស្រុង​។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ផ្លូវ​លេខ​២៤០​ កែង​នឹង​ផ្លូវ​ ព្រះ​នរោត្ដម​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ ហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ដ​កូ​ឡា​មួយ​គ្រឿង​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២S-៦៥២៤​ ជិះ​ ដោយ​បុរស​ម្នាក់​ និង​នារី​ម្នាក់​ទំនងជា​ ស្រ​វឹ​ឹ​ង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​នរោត្ដម​ ទិស​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ ខណៈ​ មក​ដល់​ចំណុច​កើតហេតុ​ចាប់​ហ្វ្រាំង​មិន​ ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​ចំហៀង​មុខ​ខាងស្ដាំ​ រថយន្ដ​ហា​ប្រ៊ី​ដ​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​នគ​បាល​២-១៨៧០​ ជិះ​ ដោយ​បុរស​ម្នាក់​និង​ស្ដ្រី​ម្នាក់​ ស្រវឹង​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៤០​ឈប់​ នៅ​ពាក​កណ្ដា​ផ្លូវ​បុក​នៅ​ផ្លូវបំបែក​ជា​៤​ ពេញ​មួយ​ទំហឹង​តែ​សំណាងល្អ​មិន​បណ្ដាល​ឱ្យ​រថយន្ដ​ខូច​ខាង​ស្ទី​រទាំង​ស្រុង​ តែ​មិន​ បណ្ដាល​ឱ្យ​មនុស្ស​រង​របួស​ឡើយ​ ។​

​ចំណែក​ភាគី​រថយន្ដ​កូ​ឡា​មិន​ចង់​ មានរឿង​ច្រើន​ក៏​សង់​ថ្លៃ​ខូចខាត​និង​ជួស​ ជុល​ទាំងស្រុង​ទៅ​ភាគី​ខាង​រថយន្ដ​ហា​យ​ ប្រ៊ី​ដ​ទាំងស្រុង​ ៕ ​ក​.​ស្រី​មុំ​

Heng-norin001