ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​ដឹក​ត្រី​បើកបរ​ដោយ​ជនជាតិ​វៀតណាម​ក្រឡាប់​ក្បែរ​ស្ពាន​សំរោង​

​ភ្នំពេញ​ ៖​ ជនជាតិ​វៀតណាម​ម្នាក់​ បើករថយន្ដ​ដឹក​ត្រី​ក្នុង​លឿន​ហើយ​ពេល​មក​ដល់​រង្វង់​មូល​គល់​ស្ពាន​ព្រែក​សំរោង​បួង​ចង្កូត​មិន​ទាន់​បណ្ដាល​ឱ្យ​ក្រឡាប់ចាក់​ ធុង​ត្រី​ចោល​លើ​ចិញ្ចើម​ផ្លូវ​តែ​មិន​មាន​ អ្នក​រង​របួស​ឬ​បាត់បង​ជីវិត​ក្នុង​ឧប្បត្ដិ​ ហេតុនេះ​ទេ​ ។​

​ឧប្បត្ដិ​ហេតុនេះ​បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​រោង​ ចក្រ​ថៃ​ហ្គ័​រ​ ក្នុងភូមិ​ព្រែក​ថ្មី​ សង្កាត់​ ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​

​ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ ឃើញ​រថយន្ដ​១​គ្រឿង​ម៉ាក​ CENTER​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A-១៤៨៦​ ជា​រថយន្ដ​ដឹក​ត្រី​តែ​នៅ​ក្នុង​ រថយន្ដ​អត់​មាន​ត្រី​ទេ​ មាន​តែ​សំបក​ធុង​ ដាក់​ត្រី​តែ​ប៉ុណ្ណោះ​។​ រថយន្ដ​នេះ​បើកបរ​ ដោយ​ជនជាតិ​វៀតណាម​មិន​ស្គាល់ឈ្មោះ​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​ ថៃ​ហ្គ័​រ​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ ល្បឿន​លឿន​ ។​ លុះដល់​រង្វង់​មូល​គល់​ ស្ពាន​ព្រែក​សំរោង​រថយន្ដ​នេះ​បើក​លឿន​ ពេក​ហើយ​អ្នកបើកបរ​បួង​ចង្កូត​មិន​ផុត​ធ្វើ​ឱ្យ​រថយន្ដ​ធ្លាក់​ផ្លូវ​ក្រឡាប់​ធ្លាក់​ចិញ្ចើម​ ផ្លូវ​ចាក់​ធុង​ត្រី​ចោល​ពេញ​ចិញ្ចើម​ផ្លូវ​។​

​ប្រភព​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ ទៀត​ថា​ ក្រោយ​ពេល​កើតហេតុ​អ្នក​បើក​ បរ​ដែល​រង​របួសស្រាល​បាន​ហៅ​រថយន្ដ​ស្ទូច​មក​ស្ទូច​យក​រថយន្ដ​ខាងលើ​ទៅ​ផ្ទះ​ វិញ​ ដោយ​មិន​មាន​អាជ្ញាធរ​ណា​ហាម​ ឃាត់​ឡើយ​ ព្រោះ​មិន​បណ្ដាល​ឱ្យ​ខូច​ ខាត​ទ្រព្យសម្បត្ដិ​សាធារណៈ​និង​ប៉ះពាល់​ ដល់​អ្នក​ដទៃ​ ៕ ប្រាថ្នា


Sareoun001