ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​តួ​រី​ស​បុក​រថយន្ដ​ដឹក​ដី​របួសធ្ងន់​ស្រាល​៦​នាក់​នៅ​វាល​ស្បូវ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ យ៉ាង​ហោច​ណាស់​ក៏​មាន​ មនុស្ស​៦​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​ ២​គ្រឿង​បើក​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​ ដែល​ករណី​នេះ​នគរបាល​ចរាចរ​ខណ្ឌ​ ប្រាប់​ថា​ បណ្ដាល​មក​ពី​អ្នកបើកបរ​រថយន្ដ​ តួ​រី​ស​មិន​ប្រយ័ត្ន​បើក​ជែង​ក្នុង​ស្ថានភាព​ផ្លូវ​មាន​ឧ​ប​ស័គ្គ​ រំលោភ​ចូល​ចំណែក​ ខាង​រថយន្ដ​ដឹក​ដី​ ។​

​ករណី​គ្រោះថ្នាក់​រថយន្ដ​២​គ្រឿង​បុក​ គ្នា​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ៧​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​ ២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​១​ ភូមិ​ក្ដី​ តា​កុយ​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ ជន​រង​គ្រោះ​ទាំង​៦​នាក់​ជិះ​នៅ​លើ​រថយន្ដ​ ម៉ាក​ស្ដា​រិច​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2U-2203​ បើកបរ​ដោយ​ឈ្មោះ​ លី​ ភា​ ភេទ​ ប្រុស​ អាយុ​៤៥​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ខេត្ដ​ ស្វាយ​រៀង​ រង​របួស​រយះ​ជើង​ខាងឆ្វេង​ ក្នុង​នោះ​អ្នក​រួម​ដំណើរ​៥​នាក់​រង​របួសធ្ងន់​ ស្រាល​ទាំងអស់​មាន​១-​ឈ្មោះ​ កង់​ សាវ៉ា​ត​ ភេទ​ស្រី​ អាយុ​៥២​ឆ្នាំ​ មាន​ទីលំនៅ​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ២-​ឈ្មោះ​ ពិន​ ថុ​ល​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ៣-​ឈ្មោះ​ ពិន​ ច​ន្ធី​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ៤-​ឈ្មោះ​ ពិន​ ហុ​ន​ ភេទ​ស្រី​ អាយុ​១៦​ឆ្នាំ​ ទាំង​៣​នាក់​ជា​បងប្អូន​បង្កើត​គ្នា​ មាន​ទី​ លំនៅ​ភូមិ​ឧដុង្គ​ ឃុំ​ព្រៃ​កំ​បៅ​ ស្រុក​ពាម​ ជរ​ ខេត្ដព្រៃវែង​ និង​ទី​៥-​ឈ្មោះ​ ស៊ឹ​ម​ ដា​ ភេទ​ស្រី​ អាយុ​៦៨​ឆ្នាំ​ មានស្រុក​កំណើត​ ខេត្ដកំពង់ធំ​ ។​ រីឯ​រថយន្ដ​មួយ​គ្រឿង​ទៀត​ ជា​ប្រភេទ​រថយន្ដ​ដឹក​ដី​ធុន​ធ្ងន់​ម៉ាក​សាំ​យ៉ុ​ង​ ពាក់​ស្លាក​លេខ​ ក​-៨២១០​ ភព​៣​។​

​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នេះ​ លោក​ ហ៊ុ​ល​ ផា​ណ្ណា​ នាយ​រង​ផ្នែក​ សណ្ដាប់ធ្នាប់​ចរាចរ​ខណ្ឌ​ច្បារ​អំពៅ​ដែល​ ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ ដំបូង​ឡើយ​រថយន្ដ​ដឹក​ដី​បើក​ក្នុង​ទិស​ដៅ​ ពី​ភ្នំពេញ​ទៅ​កៀនស្វាយក្នុង​គន្លង​ផ្លូវ​ របស់​ខ្លួន​ ។​ ចំណែក​រថយន្ដ​ស្ដា​រិច​ដឹក​ អ្នកដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ ពី​កៀន​ ស្វា​យមក​ភ្នំពេញ​ មក​ដល់​ចំណុច​កើត​ ហេតុ​រថយន្ដ​តួ​រី​សបាន​បើក​ជែង​រថយន្ដ​ មួយ​គ្រឿង​ទៀត​នៅ​ពីមុខ​ ហើយ​បែក​កង់​ បណ្ដាល​ឱ្យ​ទាញ​ចង្កូត​ទៅ​បុក​ចំ​ពីមុខ​ រថយន្ដ​ដឹក​ដី​ពេញទំហឹង​បណ្ដាល​ឱ្យ​រង​ របួសធ្ងន់​ស្រាល​៦​នាក់​ដែល​សុទ្ធសឹងតែ​ ជិះ​ក្នុង​រថយន្ដ​ស្ដា​រិច​ ។​

​លោកនាយ​រង​ផ្នែក​បន្ដ​ថា​ បើ​តាម​ ការ​វាស់វែង​នៅ​ចំណុច​គ្រោះថ្នាក់​ គឺ​បង្ក​ ឡើង​ដោយ​រថយន្ដ​ទួ​រី​ស​ដឹក​អ្នកដំណើរ​ បើក​ជែង​ក្នុង​ស្ថានភាព​ផ្លូវ​គ្រោះថ្នាក់​ ហើយ​រំលោភ​លើ​ចំណែក​ផ្លូវ​រថយន្ដ​ដឹក​ ដី​ទើប​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ។​

​ក្រោយ​កើតហេតុ​ រថយន្ដ​ទាំង​២​គ្រឿង​ ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ ភ្នំពេញ​ ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ។​ ដោយឡែក​អ្នក​របួស​ទាំង​៦​នាក់​ ដឹក​មក​ ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ​ ៕​
9(21)

10(21)

11(38)

17(8)

16(10)

14(24)

13(28)

12(44)


ចែករំលែក៖