ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដRANGE ROVER បុកជាមួយនឹងរថយន្ដPRLUSក្នុងទិសដៅបញ្ចាស់គ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំនិងបណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ រថយន្ដម៉ាក RANGE ROVER បានធ្វើដំណើរបំរុងនិងជិះឆ្លងផ្លូវស្រាប់តែរថយន្ដ PRLUS បុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួមទាំងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ១២ និង ៣០ នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៨ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៣១៣ កែងនិងផ្លូវ ៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលគាត់នៅនិងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញរថយន្ដស៊េរីទំនើបម៉ាកRANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH -5188 បានធ្វើដំណើរតាមផ្លូវ ៥៩២ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម ខណៈមកដល់ចណុចកើតហេតុផ្លូវបំបែកជាបួន ក៏បំរុងបក់ឆ្វេងទៅផ្លូវម្ខាង តែនៅពេលនោះស្រាប់តែមានរថយន្ដម៉ាកPRLUS ពណ៌ត្រីឆ្លូវ ពាក់ស្លាកលេខភ្នំពេញ 2AV -5792 បានធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៩២ ក្នុងទិសដៅបញ្ចាស់ក្នុងល្បឿងលឿនហើយ ជ្រុលទៅបុកជាមួយនិងរថយន្ដម៉ាកRANGE ROVER ចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឲ្យម្ចាស់រថយន្ដ PRLUS រងរបួសធ្ងន់ និងត្រូវបានរថយន្ដសង្រ្គោះបន្ទាន់ដឹកទៅកាន់មន្ទីពេទ្យភ្លាមៗ ចំណែកឯរថយន្ដទាំងពីគ្រឿងរងការខូចខាតចំពីមុខយ៉ាងដំណំដូចគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយបានធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ