ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីឆ្លាមបើកបុកនីសាន់ដាច់កង់ម្ខាងសង៥០០ដុល្លារបញ្ចប់រឿង

ខេត្តពោធិ៍សាត់៖ រថយន្តកាមរីឆ្លាមបើក លឿនដូចហោះរេចង្កូត ទៅបុករថយន្តនីសាន់ពេញ ទំហឹងរងការខូចខាតទាំងសងខាង ប៉ុន្តែត្រូវបានម្ចាស់រថយន្ត សម្របសម្រួលគ្នា ដោយទទួលខុសត្រូវដោយអ្នកដឹង ខ្លួនខុសសុខចិត្តចេញថ្លៃ ជួសជុលរថយន្តឲ្យចំនួន ៥០០ដុល្លារអាមេរិកកុំឲ្យ សមត្ថកិច្ចឈឺក្បាល។

ហេតុការណ៏នេះបានកើតឡើងកាល ពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៥-១៨៦  ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននានាជុំវិញកន្លែងហេតុការណ៍បាននិយាយថា មុនពេលកើតគេឃើញរថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2L-2886 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុគេ ឃើញរថយន្ត បើកជែងរថយន្តមួយគ្រឿងទៀតម៉ាកទួរីស ទើបជ្រុលទៅបុករថយន្តម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E-1074 ពេញទំហឹង ខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ពេលនោះរថយន្តនីសាន់បានរេចង្កូតទៅ បុករថយន្តមួយគ្រឿងទៀតម៉ាកទួរីស បណ្ដាលឲ្យរថយន្តទាំង៣គ្រឿង ខូចខាតយ៉ាងដំណំ ប៉ុន្តែ ពុំឃើញអ្នកបើកបររងរបួសនោះទេគ្រាន់តែ អ្នករួមដំណើរតាមរថយន្តនីសាន់ម្នាក់ បានរងរបួសស្រាលប៉ុណ្ណោះ។

ក្រោយកើតហេតុភាគគីខាងម្ចាស់ រថយន្តទាំងសងខាង ក៏គេមិនដឹងថាមានឈ្មោះអ្វីនោះដែរ គេឃើញភាគគីខាងម្ចាស់រថយន្តទួរីសមិនបានតវ៉ាអ្វីទេហើយ ម្ចាស់រថយន្តកាមរីឆ្លាមសុខចិត្តសងសំណងថ្លៃជួសជុលទៅឲ្យខាងរថយន្តនីសាន់ចំនួន៥០០ដុល្លារអាមេរិក ដើម្បីមិនចង់វែងឆ្ងាយនិងសមត្ថកិច្ចពេលធ្វើការផ្សេង៕

ដោយ៖ ប៉ឹម ពិន

Untitled-9

Untitled-10

Untitled-11