ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីឆ្លាម១គ្រឿងបោលបុកផ្ទះប្រជាពលរដ្ឋម្នាក់ៗ ព្រលឹងចុងសក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីឆ្លាម១គ្រឿងបានបោលបុកចូលផ្ទះអ្នកធ្វើក្រចក បណ្ដលឲ្យខូតខាត ហើយម្នាក់ៗភ័យព្រលឹងចុងសក់កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៣ កែងផ្លូវ៣៣៦ សង្កាត់វាលវង្ស ខណ្ឌ៧មករា ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់រថយន្តមា៉កកាមរីឆ្លាម ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2V.8487បានមកលាងឡាននៅក្បែរនោះ ក្រោយមកកន្លែងលាងឡានក៏ឲ្យអ្នកបើកបរថយឡានពីកន្លែងលាងដើម្បីយកមកជូតសំអាត ប៉ុន្តែអ្នកបើកបរនោះប្រហែលជាភាំង ជាន់ហ្គាស្មានថាហ្វ្រាំងក៏ជ្រុលទៅបុកផ្ទះកន្លែងធ្វើក្រចក ម្នាក់ៗភ័យភ្នែកសព្រាត តែសំណាងល្អមិនបណ្ដាលឲ្យគ្រោះថ្នាក់ទៅលើអ្នកដំណើរក៏ដូចជាម្ចាស់ផ្ទះ តែស្រ្តីវ័យចំណាសម្នាក់ត្រូវនិងទឹកក្ដៅដែលកំពុងដាំនៅក្បែរនោះបណ្ដោយឲ្យរលាកត្រូវគេដឹងយកទៅមន្ទីពេទ្យនៅក្បែរនោះ។

បច្ចុប្បន្នសមត្ថកិច្ចបានហៅម្ចាស់បើកអាជីវកម្មលាងរថយន្តមកធ្វើការដោះស្រាយចំពោះសំណងការខូតខាតរបស់ម្ចាស់រថយន្តទៅតាមការយោគយល់គ្នា៕ ស រស្មី

image5 image4 image3 image2 image1


ចែករំលែក៖