ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែន បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៤កង់ និងរថយន្តបង្ករងការខូចខាត

ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លួវចំនួន៤កង់ ត្រូវបានបែកបាក់ជាកំណាត់ ដោយសារតែរថយន្តបង្កម៉ាកកាមរីបាឡែនបើកបុកយ៉ាងពេញទំហឹង ហើយរថយន្តបង្កក៏បានបែកកង់មុខទៅមុខលេងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទីយប់ ថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០១៦ នៅខាងត្បួងវត្តចាក់អង្រែក្រោមប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ និងរស់នៅក្បែរកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺ រថយន្តបង្កម៉ាកកាមរីឡែន ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២AF.២១០៤ បានបើកបរក្នុងទិសដៅពីជើងទៅត្បួង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតមកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកអស់ចំនួន៤កង់ ចំណែកឯរថយន្តបង្កបានបែកកង់មុខផ្នែកខាងឆ្វេងទៅមុខលេងរួច ។

ប្រភពដដែលបានបន្តថា ក្រោយពីបង្កហេតុរួចម្ចាស់រថយន្តបង្កបានឲ្យបងប្អូនរបស់ខ្លួនមកជួយទាញរបាំងថ្មមកដាក់ឲ្យដូចដើម ដើម្បីកំុឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវមកបុកនិងមានគ្រោះថ្នាក់នៅពេលក្រោយ។

ប្រភពព័ត៌ដដែលបានបញ្ជាក់ឲ្យដឹងទៀតថា របាំងថ្មពុះចែកផ្លូវខាងលើគឺធ្លាប់មានរថយន្តបុកបែកបាក់ជាច្រើនកង់ម្ដងរួចមកហើយ ហើយសមត្ថកិច្ចបានត្រឹមតែលើដាក់ឲ្យនៅថ្កួបគ្នាតែប៉ុណ្ណោះមិនបានចាក់សីុម៉ង់ឲ្យជាប់ដូចដើមនោះទេ អញ្ចឹងហើយបានជារថយន្តបង្កខាងលើនេះបានមកបុកតាមក្រោយ ក៏បែករហូតទៅដល់៤កង់តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនិងបានឃាត់រថយន្តបង្ករួមទាំងម្ចាស់ រួចទំនាក់ទំនងទៅជំនាញឲ្យមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជីម ភារ៉ា ដង្កោ

IMG_2175 copy

IMG_2170 copy

IMG_2167 copy