ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីមួយគ្រឿងដឹកឈើ ប្រណីតជាច្រើនដុំបម្រុងយកទៅលក់ត្រូវកម្លាំងឧទ្យានុរក្សដេញចាប់បាន តែអ្នកបើកបររត់គេច ខ្លួនបាត់ស្រមោល

ខេត្តប៉ៃលិន៖ រថយន្តដឹកឈើ ប្រណីតដែលឈ្មួយដឹកដាក់ពេញក្នុងរថយន្តកាមរីមួយគ្រឿង បម្រុងដឹកយកទៅលក់នៅខេត្តប៉ៃលិន តែត្រូវបានកម្លាំងកងល្បាតក្រុមទី៥ របស់មន្ត្រីឧទ្យានុរក្ស ដែលការពារនៅចំណុចនោះ ដេញយ៉ាងប្រផាប់ចាប់ប្រភីងទើបចាប់បានរថយន្ត និងឈើ ចំណែកអ្នកបើកបររត់គេចខ្លួនចូលព្រៃបាត់។

ហេតុការណ៍ដែលបានតាមដេញចាប់ឈើ ប្រណីតនេះ កើតឡើងនៅវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧
នៅភូមិកំពុងទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពពីមន្ត្រីឧទ្យានុរក្សលោកចាន់សុជាតិបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានថា មានរថយន្តបម្រុងដឹកឈើចេញពីតំបន់អភិរក្ស កម្លាំងលោកក៏បានត្រៀមតាមគោលដៅក្នុងគោលបំណងស្ទាក់ចាប់រថយន្តដឹកឈើនោះហើយនៅរសៀលនេះ ឃើញរថយន្តនោះទើបកម្លាំងស្ទាក់ឃាត់តែរថយន្តខាងលើនោះមិនឈប់ទេបានបន្ថែមល្បឿនឆ្ពោះទៅខេត្តប៉ៃលិន កម្លាំងបានរាយការណ៍ឲ្យសមត្ថកិច្ចជួយស្ទាក់នៅខាងមុខ ស្រាប់តែរថយន្តនោះត្រឡប់ថយក្រោយវិញ ដោយឆ្ពោះភូមិកំពង់ទូក ខេត្តបាត់ដំបង តែត្រូវកម្លាំងស្ទាក់ចាប់បាននៅទីនោះតែម្តង ដោយអ្នកបើកបររត់គេចខ្លួនចូលព្រៃបាត់។

NKD-36x6_outline

មន្ត្រីឧទ្យានុរក្សបន្តទៀតថារថយន្តដែលចាប់បានម៉ាក កាមរី ចង្កូតស្តាំ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A 4389 និងឈើចម្រុះមានមុខធំៗចំនួន១៤សន្លឹក។

បច្ចុប្បន្នវត្ថុតាងទាំងអស់ត្រូវកម្លាំងយករក្សាទុកនៅស្នក់ការ MJP ដើម្បីចាត់ការបន្តតាមច្បាប់៕ ស សារ៉េត