ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

រថយន្តកាមរីហាយប្រីត បុកកាមរីបាឡែនពីចំហៀងពេញទំហឹង ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តកាមរីហាយប្រីត មួយគ្រឿងបោះពួយយ៉ាងលឿន ហើយរេចង្កូតជ្រុលទៅបុករថយន្តកាមរី បាឡែន ដែលកំពុងចតលើចិញ្ចើមផ្លូវចំពីចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងទី១០ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ ត្រង់ចំណុចមុខក្រសួងបរិស្ថានចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ និងមានអ្នករួមដំណើរជាមួយ ពីរនាក់ទៀត បានបើករថយន្តកាមរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-8447 តាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP-1517 ដែលចតស្ងៀមអែបចិញ្ចើមផ្លូវ ចំពីចំហៀងខាងស្ដាំ ពេញទំហឹង បណ្ដាលឲ្យរថយន្តកាមរីបាឡែនរងការខូចខាតយ៉ាងដំណំ ភ្លាមៗរថយន្តបង្កមិនព្រមឈប់ទទួលខុសទេ ដោយបើករត់ទាំងបែកកង់មុខរហូតដល់ស្តុបនាគបាញ់ទឹក ទើបទៅមុខលែងរួច ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ហើយក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏ចុះដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយខាងរថយន្តកាមរីហាយប្រីត ព្រមយករថយន្តកាមរីបាឡែន(រងគ្រោះ) ទៅជួលជុលឲ្យស្អាតដូចដើម ដើម្បីបញ្ចប់រឿង ៕ ភារ៉ា ដង្កោ


ចែករំលែក៖