ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីហាយព្រីក​ បើកបុកបង្គោលច្រវ៉ាក់របងស្ថានទូបារាំង​សង្ស័យម្ចាស់ស្រវឹងស្រា

ភ្នំពេញ៖ រថយន្តកាមរីហាយព្រីកមួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចមុខស្ថានទូតបារាំង ក៏រេចង្កូតទៅបុកបង្គោលរបងស្ថានទូបារាំងបណ្ដាលឲ្យបាក់អស់៣កង់ ចំណែករថយន្តបង្ករងការខូចខតខាងមុខយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែវិឆ្ឆិការ ឆ្នាំ២០១៦ នៅចំណុចមុខស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេសង្កេតឃើញ រថយន្តបង្កម៉ាកកាមរីហាយព្រីដ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2Y.3225 ដែលបើកបរដោយបុរសម្នាក់ទំនងជាងងុយដេក ធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុកបង្គោលរបងទាក់ច្រវ៉ាក់ស្ថានទូតបារាំងពេញទំហឹង បណ្ដាលឲ្យបាក់អស់៣កង់ រីឯរថយន្តបង្កបានដាច់ការឡែកង់មុខផ្នែកខាងស្ដាំទៅមុខលេងរួច ដោយឡែកម្ចាស់រថយន្តបង្កវិញសំណាងមិនរងរបួស ហើយក្រោយពីកើតហេតុភ្លាមៗបានចុះគេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើដែលកើតឡើងគឺបណ្តាលមកពីអ្នកបើកងងុយដេក ងោកមួយភាំងទើបបង្កអោយមានគ្រោះថ្នាក់បែបនេះ តែសំណាងល្អហើយដែលមិនបង្កអោយមានអ្នករងរបួស ឬមានអ្នកស្លាប់ដោយគ្រាន់តែខូចខាតសម្ភារៈរបស់ស្ថានទូតតែប៉ុណ្ណោះ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅជំនាញ ឲ្យមកវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់ ៕ ព្រែកជ័យ

eew se img-20161121-wa0005 img-20161121-wa0007