ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីហើមបត់ឆ្វេងមិនកាច់ស៊ីញ៉ូត្រូវរថយន្តរបស់មន្ទីរពេទ្យបុកបណ្តាលឲ្យខូចខាតទាំង២

ខេត្តរតនគិរី៖រថយន្តកាមរីហើមពណ៌ត្រេអ៊ីពាក់ស្លាកលេខ ខេមរភូមិន្ទ០៣ ២.៣៨៩០បើកចេញពីបន្ទាយយោធាខេត្តបម្រុងបត់ឆ្វេងចូលទៅលំនៅឋានវិញអ្នកបើកបរ ខ្វះស្មារតីប្រុងប្រយ័ត្ន ខណៈបត់ចូលមិនកាច់ស៊ីញ៉ូ ចៃដន្យស្របពេលរថយន្តតូយ៉ូតារបស់ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដឹកអ្នកជំងឺសង្គ្រោះបន្ទាន់ពីស្រុកអូរយ៉ាដាវខណៈបើកស៊ីរ៉ែនសុំផ្លូវហើយ មកដល់ចំណុចកើតហេតុ បម្រុងជែងរថយន្តកាមរីតែជែងមិនផុតក៏បុករថយន្តកាមរី (គងពីលើផ្នែកខាងឆ្វេងរថយន្តកាមរី)ខូចខាតទាំងសងខាង។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩នឹង៣០នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅទល់មុខបន្ទាយយោធាខេត្ត (ហៅដំរីលើកជើង) ស្ថិតនៅក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុង។

ប្រភពបន្តទៀតថា មុនពេលកើតហេតុគេឃើញរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្ត ម៉ាកតូយ៉ូតាពណ៌ សពាក់ស្លាកលេខ រដ្ឋ១២ ២.០១២៩បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមានបើកស៊ីរ៉ែនសុំផ្លូវផង ខណៈដឹកអ្នកជំងឺ ។ លុះមកដល់ចំណុចកើតហេតុខាង លើក៏បានប៉ះជាមួយរថយន្តកាមរីនោះតែម្តង សំណាងមិនបានប៉ះពាល់ដល់អាយុជីវិតនឹងអ្នកធ្វើដំណើរ តាមដងផ្លូវនោះឡើយ ហើយក៏មិនបានរំខានដល់សមត្ថកិច្ចមូលដ្ឋាននិងនគរបាលចរាចរណ៍ដែរដោយ ភាគីទាំងសងខាងបានសម្របសម្រួលគ្នានៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿង ៕ ដោយ៖ វុទ្ធឦសាន្ត

Untitled-18

Untitled-19

Untitled-20