ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

រថយន្តកុងតឺន័រដឹកកេសក្រដាស់ ថយក្រោយចូលរោងចក្រមិនប្រយ័ត្នបុករថយន្តមួយគ្រឿងរងការខូចខាត

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធុនធំបុកគ្នាជាមួយរថយន្តតូចមួយគ្រឿង បណ្ដាលឲ្យរងការខូតខាតខ្ទេចស្តុបខាងមុខ ខណៈរថយន្តកុងតឺន័រដឹកកេសក្រដាសមួយគ្រឿង បើកថយក្រោយចូលរោងចក្រ ខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្តម៉ាកហុងដាមួយគ្រឿង ទាំងកំរោលប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចជិតសប្បាយក្លឹប តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ រថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3A-2689 កំពុងបើកថយក្រោយឆ្លងផ្លូវបម្រុងចូលរោងចក្រ ស្រាប់តែរថយន្តម៉ាកហុងដា Hite ពណ៌ទឹកប្រាក់ 2F-4537 ពាក់ស្លាកលេខ ភ្នំពេញ​ 2A-6735 បើកបរពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ២ បានមកបុករថយន្តកុងតឺន័រចំពីចំហៀងខាងក្រោយ បណ្តាលឲ្យរងការខូចខាតស្តុបខាងមុខផ្នែកឆ្វេង ភ្លាមនោះគេឃើញកម្លាំងនគរបាលល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុផងដែរ ។

ក្រោយកើតហេតុម្ចាស់រោងចក្រក្រដាស ធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ដោយព្រមចេញសំណងសងថ្លៃខូចខាតទាំងអស់ទៅភាគីរថយន្តរងគ្រោះផងដែរ ៕ ស តារា