ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកឆ្លងផ្លូវត្រូវរថយន្តកូរ៉េដឹកទឹកកក់បើកបុកគៀបតៃកុងជាប់រងរបួសធ្ងន់

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកលឿនគេចពីរ៉ឺម៉ក ក៏ជ្រុលបុករថយន្តកុងតឺន័រក្រហ៊ុនផែស្ងួតស្វាយ័ត ខណៈបើកឆ្លងផ្លូវបណ្តាលឲ្យគៀបជាប់នៅក្នុងកាប៊ិន​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ នៅចំណុចខាងត្បូងផ្សារទួលពង្រ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រ​ ក្រុមហ៊ុនផែស្ងួតស្វាយ័ត​ ពណ៌ខៀវ​ ពាក់ស្លាកលេខ​ព្រះសីហនុ​ 3A 1923 បើកតាមបណ្តោយផ្លូវបេតុង​ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្លងផ្លូវទៅត្បូងភ្លាមនោះស្រាប់តែមានរថយន្តកូរ៉េ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ3C 1463 បើកបរដោយបុរសម្នាក់ដឹកទឹកកកពេញរថយន្ត ធ្វើដំណើរពីត្បូងទៅជើងហើយបានគេចពីរ៉ឺម៉កមួយគ្រឿង ក៏ជ្រុលបុករថយន្តកុងតឺន័រពេញទំហឹងបណ្តាលឲ្យគៀបជាប់តៃកុងនៅក្នុងកាប៊ិនតែម្តងរងរបួសធ្ងន់។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានគាស់យកតៃកុងរថយន្តចេញហើយបានបញ្ជូនទៅសង្គ្រោះភ្លាមៗ​ ក្រោយមក ភាគីរថយន្តទាំងសងខាងមានតំណាងចេញមុខមកដោះស្រាយដោយយករថយន្តទៅជួសជុលរៀលៗខ្លួន៕ សុខាសែនជ័យ

NKD-36x6_outline