ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉ូឡាបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវបុរសម្នាក់ជិះម៉ូតូបុករបួស

ភ្នពេញៈ បុរសម្នាក់រងរបួស ខណៈជិះម៉ូតូមួយគ្រឿងហើយជ្រុលទៅបុករថយន្ត ដែលកំពុងបើកឆ្លងផ្លូវកាលពីវេលាម៉ោង១១ និង ៣០នាទីព្រឹក ថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1U 7611 ជិះគ្នា២នាក់ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុមានរថយន្តម៉ាកកូរ៉ូឡាពណ៌ពងមាន់ ពាក់ស្លាកលេខ ភ្នំពេញ 2T 1885មួយគ្រឿងបើកបរដោយបុរសម្នាក់បានបើឆ្លងផ្លូវក្នុងផ្លូវ ក្នុងទិសដៅពីលិចទៅកើតតែមិនទាន់ផុតផងក៏ត្រូវម៉ូតូជនរងគ្រោះមកបុកយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូដួលខូចខាតផ្នែកខាងមុខចំណែករថយន្តខូចខាតផ្នែកទ្វារក្រោយខាងឆ្វេងផងដែរ។

ក្រោយពេលពេលកើតហេតុដោយភាគីទាំងខាងសងសម្របសម្រួលគ្នានៅនឹងកន្លែងនៅតែមិនត្រូវទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានវាស់វែងយកទៅទុកអែបខាង និងជួយសម្របសម្រួលដល់ភាគីទាំង២ ទើបភាគីខាងរថយន្តព្រមសងសំណងចំនួន២៥$ នៅហ្នឹងកន្លែងដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ