ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉ូឡាបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖ រថយន្ត​កូរ៉ូឡា​ មួយគ្រឿង​ដោយ​សង្ស័យ​អ្នកបើក​បរ​ស្រវឹង​ស្រា​ បានបើក​ជ្រុលទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែកផ្លូវ​យ៉ាង​ពេញ​ ទំហឹង​បណ្តាលឲ្យ​រងការខូចខាត​ តែ​សំណាងល្អ​មិនមានគ្រោះថ្នាក់ដល់​មនុស្ស​ ។

ហេតុការណ៍នេះដែរ​បានកើតឡើង​នៅ​វេលាម៉ោង​៩និង​១០នាទី​យប់​ ថ្ងៃទី​២៧​ ខែ​សីហា​ ឆ្នាំ​២០១៨​ ទុលមុខ និង​អគារ​ ព្រីន​ផ្លាហ្សា​ ផ្លូវ​ព្រះ​នរោត្តម​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ។

តាមប្រភពព័ត៌មាន​ ពីកន្លែងកើតបានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ នារី​២​នាក់រួម​ និង​បុរស​ម្នាក់​ បានបើក​ រថយន្ត​ម៉ាក់​ កូរ៉ូឡា​ ពណ៌​សំបក​ឪឡឹក​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2J 9259 បានធ្វើ​ដំណើរតាម​ផ្លូវ​ ព្រះ​នរោតម្ត​ ក្នុងទិសដៅ​ ពី​ ជើង​ទៅ​ត្បូង​ ដោយ​នារី​ជាអ្នក​បើក​ ហើយខណៈ​រថយន្ត​មកដល់​ ចំនុច​កើតហេតុ​ ហើយ​ណាមួយ​ដោយ​សង្ស័យ​អ្នកបើក​បរ​ ស្រវឹង​ស្រា​ផងនោះ​ ទើប​បណ្ដាល​ឲ្យ​រថយន្ត​ រេចង្កូត​ជ្រុលទៅបុក​ របាំង​ថ្ម​ពុះ​ចែកផ្លូវ​ យ៉ាង​ពេញទំហឹង​ បណ្តាលឲ្យ​ផ្ទុប់រថយន្ត​គាប់​ជាប់​ និង​ទ្រូងផ្លូវ​ រងការ​ខូច​ខាត​​ផ្នែក​ខាង​មុខ​ ផ្ទុះពោង​សុវត្ថិភាព​ទាំងពីរ​ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់​មនុស្សដែល​ជិះ​នៅ​ក្នុង​រថយន្ត​ ហើយ​ភ្លាមៗនោះដែរ​ អ្នកបើក​ រួមទាំ​ងអ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ ក៏បាន​នាំគ្នា​ចុះ​ពី​លើ​រថយន្ត​គេច​ខ្លួន​បាត់​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ និង​ជំនាញ​ខណ្ឌ​ចំការមន​បានចុះ​ទៅ​ដល់​កន្លែងកើតហេតុ​ រួចហើយ​បាន​ពិនិត្យ​ឃើញ​ថា មានការ​ខូចខាត​ ទ្រូងផ្លូវ​បន្តិច​បន្តួច​ ក៏បាន​ទាក់ទង​ហៅ​ ខាងជំនាញ​​មក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សារ​ទុកនៅ​ការ​រិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ សុខាសែនជ័យ