ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

រថយន្តកូរ៉ូឡា ពន្លះ​​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឲ្យស្រ្តីម្នាក់នៅខាងក្រោយរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់ ដែលអង្គុយនៅខាងក្រោយរថយន្តដោយគ្មានពាក់ខ្សែក្រវាត់បានរងរបួសធ្ងន់ ខណៈដែលគាត់រួមដំណើរជាមួយបុរសម្នាក់និងស្រ្តីម្នាក់ទៀត បានបើករថយន្តម៉ាកកូរ៉ូឡាយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន២កង់ នៅមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពី​វេលា​ម៉ោង១០យប់​ ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុច​ទល់មុខ​អាកាសយាន្តដ្ឋានអន្តរជាតិ​ភ្នំពេញ ​ស្ថិតតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​ក្បាលដំរី២ សង្កាត់​កា​កាប​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

រថយន្តបង្ក​ម៉ាកតូយ៉ូតា កូរ៉ូឡា​ ពណ៌​ស្លែ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2B -6171 បើកបរ​ដោយ​បុរសម្នាក់ នឹងរួមដំណើរជាមួយ​ស្ត្រី ២នាក់ទៀត​ ក្នុងហេតុការណ៍នោះ​បណ្តាល​ឲ្យ​ស្រ្តីម្នាក់ ដែលអង្គុយនៅខាងក្រោយរថយន្តដោយគ្មានពាក់ខ្សែក្រវាត់របួស​ធ្ងន់​ ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ​ គេឃើញបុរសម្នាក់ ​​បើកបរ​រថយន្ត​ម៉ាក​កូរ៉ូឡាមួយគ្រឿង ពណ៌​ស្លែរ ដែលមាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 2B 6171 នឹងរួមដំណើរជាមួយ​ស្ត្រី ២នាក់ទៀត ​ដោយ​​ក្នុង​ល្បឿន​យ៉ាង​លឿន​ ពី​កើ​តទៅ​លិច តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ។ លុះ​មកដល់​ចំណុច​ទល់មុខអាកាសយាន្តដ្ឋានអន្តរជាតិ​ភ្នំពេញ​ ក៏បាន​រេ​ចង្កូត​ទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ​ចំហៀង​ខាងឆ្វេង ហើយ​បាន​ដាច់​កង់​មុខ​ខ្ទាត​ចេញពី​រថយន្ត​ រីឯ​រថយន្ត​ទៅមុខ​លែងរួច ។ ចំណែក​ទ្រូងផ្លូវ​ខូចខាតអស់​ចំនួន២ផ្ទាំង​ នឹង​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ដែល​អង្គុយខាងក្រោយ​មិន​ពាក់​ខ្សែក្រវាត់​នោះរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្ត​សាមុយ​ឯកជន​សម្ភព​រស្មី​បាន​ដឹក​យកទៅ​សង្គ្រោះ​បឋមភ្លាមៗផងដែរ ។ ​បន្ទាប់មកជនរងគ្រោះត្រូវបាន​បងប្អូន​នាំ​ជនរងគ្រោះ​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ បន្តទៀត ។

ក្រោយកើតហេតុរថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលមកដោះស្រាយតាមនីតិវិធី ៕ស រស្មី


ចែករំលែក៖