ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េដឹកទឹកកក បែកកង់បុករបាំងដែកពុះចែកទ្រូងផ្លូវបាក់ជាច្រើនផ្ទាំង

ភ្នំពេញ៖ រថយន្តដឹកទឹកកក១គ្រឿងផលិតនៅ ប្រទេសកូរ៉េមួយគ្រឿងបានបើកបរ យ៉ាងលឿនក្រោយមកស្រាប់តែផ្ទុះកង់មុខក៏រេចង្កូត ទៅបុករបាំងដែកពុះចែកទ្រួងផ្លូវបាក់ ជាច្រើនផ្ទាំង ប៉ុន្តែសំណាងល្អមិនបង្កឲ្យមានអ្នក រងរបួសឬបាត់បង់ជីវិតនោះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីនៅវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភ្លើងស្តុបវត្តនាគវ័ន តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

រថយន្តបង្កត្រូវបានគេស្គាល់ឈ្មោះ ជាប្រភេទរថយន្តផលិតនៅកូរ៉េ ដឹកទឹកកក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AG-0544 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ក្រោយកើតហេតុរត់គេចខ្លួនបាត់អស់ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ
រថយន្តបង្ក បានធ្វើដំណើរតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត។ លុះបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបង្កផ្ទុះកង់បែក ជ្រុលទៅបុករបាំង ដែកបណ្ដាលឲ្យបាក់អស់ជាង១០ផ្ទាំងតែម្តង ។
ក្រោយកើតហេតុរថយន្តបង្កត្រូវបាននគរបាលមូលដ្ឋាន សហការជាមួយនគរបាលចរាចរជើងគោករាជធានីភ្នំពេញចុះវាស់វែងរួចបញ្ជូនន ទៅការិយាល័យដើម្បីដោះស្រាយគ្នាតាមក្រោយ ៕ ដោយ៖ ស ដារ៉ា

Untitled-5

Untitled-8

Untitled-7

Untitled-6