ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបុករថយន្តដឹកឥដ្ឋពីក្រោយអ្នកបើកបររថយន្តកូរ៉េកៀបជាប់នៅក្នុងរថយន្តរបួសបាក់ជើងម្ខាង

ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយរវាងរថយន្តដឹកឥដ្ឋនឹង រថយន្តហ៊ីយ៉ាន់ដាយកូរ៉េបណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយកៀប ជាប់នៅក្នុងកាប៊ីនហើយបាក់ជើងស្តាំម្ខាង។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្បែស្ពានព្រែកតាមាក់ តាមផ្លូវជាតិលេខ៦ ស្ថិតនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្ត ដឹកឥដ្ឋមិនចាំស្លាកលេខ បើកបរមកពីទិសខាងជើទៅត្បូង ស្របពេលជាមួយគ្នានោះក៏មាន រថយន្តហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-45 21 បើកបរដោយបុរសឈ្មោះវ៉ា អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ហើយនៅលើរថយន្តមានប្រពន្ធជិះជាមួយមានគ្នា២នាក់។

តាមការឲ្យដឹងពីអ្នកឃើញហេតុការណ៍និយាថា រថយន្តហ៊ីយ៉ាន់ដាយបានបើកបរយ៉ាងលឿន លើដងផ្លូវលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នា ហើយរថយន្តនេះមាន បំណងជែងរថយន្តដឹកឥដ្ឋខាងស្តាំតែជែងមិនផុតក៏បុករថយន្តដឹកឥដ្ឋ ពីក្រោយទាំងកំរោលធ្វើឲ្យក្រពឹតកាប៊ីនរថយន្ត ខណៈនោះអ្នកបើកបររថយន្តកៀបជាប់នៅក្នុងកាប៊ីនរងរបួសធ្ងន់ត្រូវបាន ប្រជាពលរដ្ឋនៅជិតនោះបានជួយគាស់កាប៊ីន រថយន្តជួយសង្រ្គោះអ្នកបើកបររថយន្តឈ្មោះវ៉ា ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្ យ។ ចំណែករថយន្តដឹកឥដ្ឋមិនបានឈប់ទេ ដោយគេគ្មានកំហុសហើយ រថយន្តគ្មានខូចខាតអ្វីទេ ទើបបើកចេញទៅដោយសុវត្ថភាព។

ព័ត៌មានចុងក្រោយបុរសឈ្មោះវ៉ាជាអ្នកបើកបររថយន្តពេល បញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត បានដាច់ខ្យល់ស្លាប់ហើយ ។ ចំណែករថយន្តដែលខូចខាតសមត្ថកិច្ច អូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកមុខកំពូលរង់ចាំប្រគល់ឲ្យគ្រួសាវិញ៕       ដោយ៖ឡូ សំអាត

Untitled-1

Untitled-3

Untitled-4