ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េ បោះពួយយ៉ាងលឿនមិនប្រយត្ន័ បុករះរ៉ឺម៉កម៉ូតូនិងរថយន្តហ្វ័តរ៉េនជ័រ បណ្ដាលឲ្យអ្នកបើករ៉ឺម៉ករបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់រ៉ឺម៉កម៉ូតូបានរងរបួសធ្ងន់ ខណៈដែលបុរសម្នាក់បើកររថយន្តកូរ៉េ បោះពួយយ៉ាងលឿនខ្វះការប្រុងប្រយត្ន័ ក៏ជ្រុលទៅបុករះរ៉ឺម៉កម៉ូតូនិងរថយន្តហ្វ័តរ៉េនជ័រ ទាំងកំរោលបណ្ដាលឲ្យរ៉ឺម៉កម៉ូតូនិងរថយន្តទាំង២គ្រឿងរងខូចខាតយ៉ាងដំណំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវម៉ុងរិទ្ធី ចំណុចរង្វង់មូលកាំកូស៊ីធូ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីសាក្សីនោកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉េ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២X០៩៨៧ បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើ ដោយហ្វ្រាំងជាន់មិនស៊ី ក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿងចំពីក្រោយពេញទំហឹង បណ្ដោយឲ្យរ៉ឺម៉ករុញទៅបុករថយន្តហ្វ័តរ៉េនជ័រមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1556 បើកនៅពីមុខបណ្ដាលគៀបជាប់អ្នកបើកបររ៉ឺម៉កម៉ូតូរងរបួសធ្ងន់ ភ្លាមៗក៏ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យផងដែរ ។

NKD-36x6_outline

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានធ្វើការវាស់វែងយករថយន្ត២គ្រឿងនិងរ៉ឺម៉កម៉ូតូជនរងគ្រោះ ត្ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ស តារា