ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

រថយន្តកែច្នៃបើកកៀររថយន្តរួចបន្តបុករះម៉ូតូ ៥គ្រឿងរបួសធ្ងន់ ៥នាក់ នៅស្រុកបាកាន

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ៥នាក់បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍កក្រមួយ បង្កឡើងដោយរថយន្តម៉ាក សុីណា បានកៀររថយន្ត ១គ្រឿង និងបន្តទៅបុករះម៉ូតូចំនួន ៥គ្រឿងទៀតទើបអស់ល្បឿន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍កម្រខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦ និង៤៥នាទី ព្រឹកថ្ងៃព្រហស្បតិ៍្ត ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០១.២០២ ស្ថិតក្នុងភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកបាកានឃើញថា ហេតុការណ៍នេះបង្កឡើងដោយបុរសបើកបរត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកាន នៅគ្រាបើកបររថយន្តកែច្នៃ ពណ៏បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2N 0439 ធ្វើដំណើរក្នុងទិសដៅពីទៅកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានកៀររថយន្តម៉ាក សាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ពោធិសាត់ 2A 1319 កំពុងធ្វើដំណើរស្របទិសគ្នា រួចជ្រុលបុករះម៉ូតូចំនួន ៥គ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតមធ្យោបាយ និងរបួសធ្ងន់ខាងភាគ្គីម៉ូតូចំនួន ៥នាក់។

ក្នុងរបាយការណ៍ដដែលបន្តទៀតថា ភ្លាមៗនោះជនរងរបួសទាំងអស់ត្រូវគេបញ្ជូនទៅសង្រ្គោះ នៅមន្ទីពេទ្យបង្អែកស្រុកបាកាន ចំពោះជនសង្ស័យបើកបររថយន្តបង្កបានឃាត់ខ្លួនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដោយឡែក៖ វត្ថុតាងរថយន្តទាំងចំនួន ២គ្រឿង និងម៉ូតូចំនួន ៥គ្រឿង ក៍បានរក្សាទុកជាបណ្ដោះអាសន្នដែរ រងចាំបន្តធ្វើការដោះស្រាយគ្នាតាមនីតិវិធី៕  បឹុម ពិន