ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

រថយន្តក្រឡុកស៊ីម៉ងត៍ក្រឡាប់ផ្ងារជើងទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បានក្រឡាប់ផ្ងារជើងច្រងាងបន្ទាប់ពីមេឃធ្លាក់ភ្លៀងទឹកលិចផ្លូវ ធ្វើឲ្យផុងដីមាត់ប្រឡាយ តែសំណាងមិនមាន អ្នករងរបួស ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ ។

តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាក ហុីណូ ពណ៌ស លាយ ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 5A-1721 ខាងលើ បើកពីកើតទៅលិច ដោយដឹកបេតុងទៅចាក់នៅការដ្ឋាន បើកដល់ចំណុចខាងលើ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ទឹកជន់លិចចិញ្ចើមផ្លូវ រថយន្តបត់ស្តាំចូលការដ្ឋាន ដោយសរសៀរចិញ្ចើមផ្លូវ ទាំងទឹកលិចល្ហរល្ហាច មិនដឹកថាប្រឡាយ ទើបផុងដីជ្រេល ក្រឡាប់តែម្តង សំណាងល្អ អ្នកបើកបរលូនចេញដោយសុវត្ថិភាព រងខូចខាតតែរថយន្ត ហើយក៏មិនប៉ះពាល់ដល់អ្នកដទៃដែរ ។

ក្រោយកើតហេតុ រថយន្តរងគ្រោះខាងលើ មានតែម្ចាស់ ក្រុមហ៊ុន ស្ទូចលើកយកទៅជួសជុលដោយខ្លួនឯង ៕ សុខាសែនជ័យ


ចែករំលែក៖