ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍បុកម៉ូតូ១គ្រឿងស្លាប់ម្នាក់ភ្លាមៗ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចអោយដឹងថា នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ម៉ោង៩និង៣០នាទីនៅចន្លោះគីឡូម៉ែត្រ១៩០លេខ១៩១ ស្ថិតនៅភូមិព្រៃនប់១ ឃុំព្រៃនប់ មានគ្រោះថ្នាក់ ចរាចរណ៍១កើតឡើងរវាងរថយន្តក្រឡុកស៊ីម៉ងត៍ពាក់ស្លាកលេខភ្នំពេញ ៣D ៦៦១៨ អ្នកបើកបរគេចខ្លួន ទិសដៅទៅភ្នំពេញបានបុកម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១E ១២០៤ ទិសដៅស្របទិសគ្នាបណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ដាញ់ រ៉ូន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ស្លាប់ភ្លាមៗនៅកន្លែង។

បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបាននគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ