ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនហាយលែនមួយគ្រឿង បើកប៉ះរថយន្តមួយគ្រឿងរងកាខូចខាត

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនហាយលែន មួយគ្រឿងបើកប៉ះគ្នា និងរថយន្តពណ៌ត្រេអុីមួយគ្រឿងទៀត បណ្តាលឲ្យរងកាខូចខាតកាងខាងមុខផ្នែកខាងឆ្វេង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ១៩៨៦ កែងនឹងផ្លូវភ្នំពេញ ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ង់ត៍ ក្រុមហ៊ុនហាយលែន មួយគ្រឿង ពណ៌ស ម៉ាក FOSO ពាក់ស្លាកលេខ ភ្នំពេញ 5A-1291 បើកបរតាមបណ្តោផ្លូវ ១៩៨៦ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរបានបត់ស្តាំ មកផ្លូវភ្នំពេញ ហាណូយ ខណ:នោះ ក៏មានរថយន្តមួយគ្រឿងម៉ាក មីតស៊ុយមីតស៊ី ត្រាយតុន ពណ៌ត្រីអី ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-2-6321 បើកបរដោយបុរសម្នាក់រួមដំណើរ នឹងមនុស្សប្រុសស្រីមួយក្រុមទៀត បើកមកពីក្រោយស្របទិសគ្នាបានបត់ស្តាំ ដូយគ្នាបណ្តាលឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍កៀរកាងខាងមុខខាងឆ្វេងរងការខូចខាត។

ក្រោយកើតហេតុ ភាគីទាំងសងខាង បានប្រកែកគ្នាយកត្រូវរៀងៗខ្លួន ក្រោយមក ភាគីទាំង២ បានឡើងបើករថយន្តចេញពីកន្លែងកើតហេតុទៅបាត់រៀងៗខ្លួនតែម្តង ៕ តុង សីហា