ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន ជីប ម៉ុង ឈប់គ្មានភ្លើងសញ្ញា កង់បី១គ្រឿងបុកពីក្រោយ របួសធ្ងន់ម្នាក់

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន ជីប ម៉ុង បើកឈប់លើដងផ្លូវមិនដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវធ្វើអោយបុរសម្នាក់បើកកង់បីឥណ្ឌាមួយគ្រឿង មកបុកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ហើយត្រូវបានគេដឹកតាមរថយន្តសាម៊ុយទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចច្រកចូលដ្ឋានសំណង់មួយកន្លែងស្ពានអាកាសផ្សារដីហុយ ចុងខាងលិច តាមបណ្តោយផ្កូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាក្សីថា រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន ជីប ម៉ុង ពាក់ស្លាកលេខ ភ្នំពេញ 5A-1127 បើកបរទិសដៅពីលិចទៅកើត បានឈប់រថយន្ត រង់ចាំរថយន្តជាច្រើនគ្រឿងចូលទៅចាក់ស៊ីម៉ង់ត៍ដើម្បីបើកចូលម្តង ដោយមិនដាក់ភ្លើងសញ្ញា ត្រូវ បានបុរសម្នាក់បើកម៉ូតូបីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-7570 មកពីក្រោយស្របទិសដៅគ្នាបុកពីក្រោយផ្នែកខាងឆ្វេងខាងក្រោយពេញទំហឹង​បណ្តាលឲ្យម៉ូតូកង់បីផ្ទប់ជាប់ជាមួយរថយន្តបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាមចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះគ្នាទៅតាមផ្លូវច្បាប់៕តុង សីហា