ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងកាពីតូលបុកអ្នកបើកម៉ូតូរបួសធ្ងន់នៅផ្លូវវេងស្រេងទាំងព្រឹក

ភ្នំពេញៈ យុវជនម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរួមដំណើររបួសស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងពីរថយន្តក្រុងដឹកអ្នកដំណើរកាពីតូលបើកបុកអ្នកបើកបរម៉ូតូកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវវេងស្រេង កែងផ្លូវចូលផ្សារទួលពង្រ ឋិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

សមត្ថកិច្ចមូលដ្ឋានកំពុងចុះធ្វើការវាស់វែង នឹងនាំអ្នករងរបួសទៅមន្ទីរពេទ្យ ដោយឡែករថយន្តនិងម៉ូតូទុកដោះស្រាយគ្នានៅពេលក្រោយ៕ សុខា ពោធិសែនជ័យ
image

image

image