ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងបុករថយន្តនីសាន់ពីក្រោយពេញទំហឹងស្លាប់និងរបួសធ្ងន់ស្រាល៣នាក់

ខេត្តស្វារៀង៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បាន ស្លាប់ភ្លាមប្រុសស្រី២នាក់ រងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់រវាងរថយន្តក្រុង បុកពីក្រោយរថយន្តនីសាន់បើកស្រប ទិសគ្នាពេញទំហឹងបណ្ដាលឲ្យខ្ទាត ចូលវាលស្រែកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១
នៅចំណុចភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ស្ត្រីដែលស្លាប់ ឈ្មោះវ៉ាសេង អាយុ៥៥ឆ្នាំ មុខរបរជាមន្រ្តីរាជការ។

ចំណែកអ្នករងរបួសធ្ងន់ស្រាលមានឈ្មោះ សោម ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអាជីវករលក់ដូរ (ជាអ្នកបើកបររថយន្ត) និងឈ្មោះចាប សុភាព ភេទស្រី អាយុ២៧ឆ្នាំ មុខរបរនិស្សិត ដោយអ្នកទាំង៣មានទីលំនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

តាមសាក្សីបានប្រាប់ថា មុនពេលកើតហេតុមានរថយន្តក្រុង ម៉ាកហ៊ីយ៉ាន់ដាយព៌ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3C6588 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ដោយធ្វើដំណើរពីកើតមកលិចក្នុងល្បឿនលឿន ហើយក៏ជែងនិងរថយន្តមួយគ្រឿងទៀតបញ្រ្ចាស ទិសគ្នាដោយស្ថានភាពគ្រោះថ្នាក់ក៏បុកគូទ រថយន្តដែលបើកស្របទិសគ្នាពីក្រោយ ពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលឲ្យរថយន្តនីសាន់ប៉ើងខ្ទាតធ្លាក់ស្រែតែម្ដង។

ក្រោយកើតហេតុអ្នកបើករថយន្តបង្កដោយ ឃើញសភាពការណ៏មិនស្រួលក៏បើកទ្វារ រត់គេខខ្លួនបន្សល់រថយន្តនៅនឹងកន្លែង។ ភ្លាមៗនោះប្រជាពលរដ្ឋក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ប៉ុន្តែដោយស្រ្តីឈ្មោះវ៉ាសេង រងរបួសធ្ងន់ក៏បាត់បង់ជីវិតនៅនឹងកន្លែងតែម្តង ។

សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយក ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។
ចំណេកមធ្យោបាយរថយន្តទាំង២គ្រឿង សមត្ថកិច្ចនគរបាលបានអូសយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ ខេត្តចាត់ការតាមច្បាប់៕ ដោយ៖ យឹម សុថាន

Untitled-21

Untitled-22

Untitled-23