ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកកកបើកបុកខឿនថ្មបញ្ជរបង់ប្រាក់ចោមចៅ

ភ្នំពេញ៖ រថយន្តផលិតនៅប្រទេសកូរ៉េដឹកទឹកកកមួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេកបានបើកបុកខឿន ថ្មបញ្ជរបង់ប្រាក់ចាស់ដែលមិនទាន់រុះរើតាមបណ្តោយផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យ ខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ តែសំណាងល្អ មិនមិនមានអ្នករងរបួស។
តាមសាក្សីម្នាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តផលិត នៅប្រទេសកូរ៉េដឹកទឹកកកមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខស៊េរីចាស់ ធ្វើដំណើតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើតបំណងដើរដាក់ទឹកកកឲ្យម៉ូយ។ ខណៈមកដល់ចំណុចកើតហេតុដោយសង្ស័យ អ្នកបើកងងុយដេកផងស្រាប់តែបានរេចង្កូតទៅបុកនឹងខឿន ថ្មកន្លែងបញ្ជរបង់ប្រាក់ចោមចៅបណ្តាលឲ្យ ខូចខាត់ផ្នែកខាងមុខស្ទើរទាំងស្រុង តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបានចេញពីរថយន្ត គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តនៅ កន្លែងកើតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយ សមត្ថកិច្ចជំនាញស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលពោធិ៍សែនជ័យដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕ សុខាសែនជ័យ

Untitled-16

Untitled-17