ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកធ្ងន់ធ្វើឲ្យខូចផ្លូវស្ពានបែរជាមន្រ្តីថាមកពីមេឃក្តៅពេក

ខេត្កព្រៃវែង ៖ ជារឿងគួរអស់សំណើច និងហួសចិត្តករណីរថយន្តធុនយក្សនិង តទ្រុង ព្រមទាំងដឹកលើសទម្ងន់ខុសច្បាប់ ១គ្រឿងបានបើកចុះចំណោតរេចង្កូតកៀប ជាប់នឹងចិញ្ចើមខឿនស្ពាន ផុងដាច់ថ្នល់ កៅស៊ូ២កន្លែង នៅលើស្ពានអ្នកលឿង (ត្សឹបាសា) ។ ប៉ុន្តែបែរជាមន្ត្រីជំនាញផ្នែក ជញ្ជីងថា រថយន្តនោះដឹកមិនលើសទម្ងន់ ទេ ការណ៍ពិតបណ្តាលមកពីរថយន្តខូច ប្រព័ន្ឋហ្វ្រាំងទើបព្រូរថយន្តយកកំណល់ទប់ និងដោយសារកម្តៅថ្ងៃខ្លាំង ទើបធ្វើឲ្យកៅស៊ូទន់ជ្រាយប្រេះបែបនេះ មិនមែនដោយ សាររថយន្តដឹកធ្ងន់នោះឡើយ ។

គួររំឭកថា ស្ពានត្សឹបាសា ឫស្ពានអ្នក លឿងទទួលរងគ្រោះទៀតហើយ ដោយ សារតែរថយន្តធុនធំ ដឹកលើសទម្ងន់រាប់ សិបតោនរបស់ក្រុមហ៊ុនដឹកជញ្ជូនមួយបានបើកចុះចំណោតរេចង្កូតកៀបជាប់ចិញ្ចើម ខឿនស្ពាន ផុងដាច់ថ្នល់កៅស៊ូ ចំនួន២ កន្លែង កាលពីម៉ោង១និង២០នាទី រសៀល ថ្ងៃទី២០ មេសា ២០១៨ ស្ថិតក្នុងភូមិព្រែក ខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ។

ក្រោយកើតហេតុ មហាជនមានចម្ងល់ ថា ស្ថានីយថ្លឹងរថយន្តនៅសងខាងស្ពាន អ្នកលឿង មានទាំងខាងកើតនិងខាងលិច ចុះហេតុអ្វីថ្លឹងមិនឃើញលើសទម្ងន់ ? ទាល់តែបើកផុងកៅស៊ូស្ពាន ទើបដឹងថា ដឹកលើសទម្ងន់ ? សង្ស័យជញ្ជីងទាំងពីរខូច ទេដឹង? ជាមួយគ្នានេះប្រជាពលរដ្ឋសុំឲ្យ មន្ត្រីជំនាញវាស់ផងថាតើរថយន្តដឹកលើស ចំណុះប្រភេទនេះមានប្រវែងប៉ុន្មាន ?

កន្លងមកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាថា គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសយើងនៅតែច្រើន អារឿងរថ យន្តដឹកទំនិញលើសទម្ងន់នេះ ខ្ញុំសូមដាក់ ចេញតែម្ដងមើលក្រុមហ៊ុនណាដឹកលើស ទម្ងន់ យើងអាចចាប់រថយន្តហើយ បិទក្រុម ហ៊ុនតែម្ដង បើអ្នកឯងមិនកែខ្ញុំបិទក្រុមហ៊ុនចោល ។ រឿងកាត់ឡានត ខ្ញុំសូមបញ្ជាក់ចាប់ពី០ម៉ោងយប់នេះ ទៅឡានតទាំង ប៉ុន្មាន មិនត្រូវឲ្យមាននៅលើផ្លូវទេ បើ មាននៅខេត្តណាចៅហ្វាយខេត្តនោះ ត្រូវទទួលខុសត្រូវ បែងចែកគ្នាទទួលខុស ត្រូវ ខ្ញុំនឹងតាមមើល ដឹងដៃ ហ៊ុន សែន ហើយបើចង់ដកចៅហ្វាយខេត្ត ចៅហ្វាយ ស្រុកមិនយូរទេ ។ ឲ្យតែមានឡានតខុស ទំនងចាប់បញ្ចូលទ្រុង ទាំងអស់ហើយចាំ ឲ្យគេលើកគ្នា មកតវ៉ាដល់ផ្ទះហ៊ុនសែន ហើយចាប់បញ្ជូនទៅព្រៃសទាំងអស់ តែម្ដង។

ខ្ញុំសូមដាក់បទបញ្ជានេះ មិនត្រូវបាន លើកលែង រដ្ឋមន្ត្រីក៏ត្រូវអស់តំណែង អ្នកណាដោះលែងអ្នកនោះមានទោស និយាយគ្នាចេះឆាប់ចប់។ ផ្ដាំទៅអ្នក រកស៊ីតឡានទាំងអស់ កុំឡើងលើផ្លូវ នឹងត្រូវ ចាប់ហើយ អ្នកណាលែងខ្ញុំដាក់អ្នកហ្នឹង ហើយ។

សូមចូលមកខាំមិនក្នុងផេកខ្ញុំ ។ មើលទៅគណៈកម្មការសុវត្ថិភាពចរាចរណ៍ ផ្លូវ គោកដាក់ទៅមិនស្ដាប់ឥឡូវ ដាក់កណ្ដាប់ ដៃដែកហ៊ុនសែនម្ដង។ អាដឹកលើសចំណុះ អាឡានកាត់តកុំឲ្យមានវត្តមានលើផ្លូវ។ ឡានគេធ្វើត្រូវស្ដង់ដារ របស់គេហើយ ។ ចាប់យកទៅដាក់ នៅតុលាការទាំង អស់ទៅ ។

ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងប្រទេសកម្ពុជាទាំងអស់ គឺក្រសួងមន្ទីរ ពាក់ព័ន្ធនានា ត្រូវជួបប្រជុំជាមួយម្ចាស់ ឬតំណាងក្រុមហ៊ុន ធ្វើការពន្យល់ណែនាំ ឲ្យបានច្បាស់អំពីច្បាប់ចរាចរណ៍ និងការ ដឹកជញ្ជូន និងផ្ទុកទំនិញលើសទម្ងន់ ដែលអាចបង្កផលប៉ះពាល់ដល់ការខូចខាតផ្លូវ ថ្នល់ និងស្ពាន ព្រមទាំងអាចបង្កគ្រោះថ្នាក់ផ្សេងៗ ដល់ប្រជាពលរដ្ឋធ្វើដំណើរ ។ បើក្រុមហ៊ុនណា មិនគោរពតាមច្បាប់ ត្រូវចាប់រថយន្តនោះទុក ហើយនឹងអាចឈានទៅបិទក្រុមហ៊ុននោះតែម្តង ។ យើងត្រូវនិយាយគ្នាឲ្យច្បាស់អំពីរឿងហ្នឹង ។

បទបញ្ជាម៉ឺងម៉ាត់ជាថ្មីម្តងទៀត ដែល បញ្ចេញកណ្តាប់ដៃដែកជាលើកទី២ ចំពោះរថយន្តតទ្រុងកែច្នៃខុសលក្ខណៈ បច្ចេកទេសដឹកលើសទម្ងន់ ត្រូវបាននាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ប្រកាស កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ប៉ុន្តែតាមការកត់សម្គាល់គេនៅតែឃើញមាន រថយន្តតទ្រុងនិងដឹកលើសទម្ងន់បណ្តាលឲ្យខូចផ្លូវស្ពានដូចករណីរថយន្តរបស់ក្រុមហ៊ុនខាងលើជាដើម ។ ចាំមើលតើសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណា ចក្រកម្ពុជា ប្រកាសវិធានការបែប ណាទៀត ជាពិសេសចំណាត់ការចំពោះ រថយន្តរបស់ក្រុមហ៊ុននេះ ដែលធ្វើឲ្យខូច ផ្លូវលើស្ពានអ្នកលឿង ៕ ហេង នរិន្ទ្រ