ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកប្រេងបើកលឿនពេកជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុករថយន្តដឹកថ្មពីក្រោយ

ភ្នំពេញ ៖ រថយន្តដឹកសាំងបើកបរលឿនពេកជាន់ហ្វ្រាំងមិនជាប់ ជ្រុលចង្កូតទៅបុករថយន្តដឹកថ្មពីក្រោយពេញទំហឹង តែមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដទៃនិងអ្នកបើកបរឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ២១៧ នៅត្រង់ចំណុចជិតមុខក្រុម ហ៑ុនស្រាបៀកម្ពុជា ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងដឹកថ្មពេញម៉ាកហ៊ីយ៉ាន់ដាយ ពណ៍លឿង លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ៣.C ៣០៣៧បើកបរដោយបុរសម្នាក់មានឈ្មោះ សៅ ឩត្តម អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្តមានទីលំនៅខេត្តកំពង់ស្ពឺធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តស៊ីញ៉ូបំណងបត់ធ្វេងត្រឡប់ក្រោយ ស្របពេលនោះដែរ ក៏មានរថយន្តដឹកសាំងមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣A.៤៧២៨ បើក មកពីក្រោយយ៉ាង លឿនហើយជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុកចំហៀងពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តដឹកសាំងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងរថយន្តដឹកថ្ម ខូចខាតចំហៀងខាងក្រោយ តែមិនមាននណាម្នាក់រងគ្រោះនៅក្នុងហេតុការណ៍នោះឡើយ ។ ចំណែកអ្នកបើកបររថយន្តដឹកសាំងមិនបានស្គាល់ឈ្មោះនោះទេ ។

NKD-36x6_outline

ក្រោយកើតហេតុ ភាគីទាំងសងខាង និយាយយកត្រូវរៀងៗខ្លួន ប្រកែកគ្នាទៅវិញទៅមក អស់រយៈពេលជាង២ម៉ោង នៅតែមិនត្រូវគ្នា ទើបសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោវាស់វែង និងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជីម ភារ៉ា ដង្កោ

img_4504 img_4494 img_4496 img_4499 img_4503