ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកមនុស្ស១៨នាក់​ជួបគ្រោះថ្នាក់ស្លាប់​នៅក្រុងញូវយ៉ក

មនុស្សយ៉ាងតិច២០នាក់​បានស្លាប់ ខណៈរថយន្តធុនធំមួយគ្រឿង​ មិនអាចចាប់ហ្វ្រាំងបាន បង្កគ្រោះថ្នាក់​នៅចំណុចផ្លូវប្រសព្វ​មួយ បណ្តាលឲ្យស្លាប់អ្នកនៅលើរថយន្ត១៨នាក់ និងអ្នកឈរមើល២នាក់ ស្ថិតនៅក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ។

ប៉ូលិសក្នុងតំបន់​និយាយថា ហេតុការណ៍បានកើតឡើងភ្លាមៗនៅម៉ោងប្រហែល២រសៀល ម៉ោងនៅក្នុងតំបន់ ខណៈរថយន្ត ធុនធំ​មួយគ្រឿង​ ធ្វើដំណើរនៅលើផ្លូវ៣០ ភាគនិរតី តំបន់ Schoharie ចម្ងាយប្រហែល១៦០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងញូវយ៉ក ហើយមិនអាចចាប់ហ្វ្រាំង​ជាប់នោះទេ ពេលមកដល់ផ្លូវប្រសប់ State Route 30 A ហើយក៏បុកនៅក្បែរសួនឧទ្យាន SUV​ នោះតែម្តង ។ ​

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃអាទិត្យ ប៉ូលិសបាននិយាយថា ជនរងគ្រោះទាំង 20 នាក់បានស្លាប់ គឺមនុស្សនៅលើ១៨នាក់ និងអ្នកឈរមើលពីរនាក់ ។

លោក Christopher Fiore អនុប្រធាននាយកដ្ឋានប៉ូលីសរដ្ឋញូវយ៉កបាននិយាយប្រាប់អ្នកសារព័ត៌មានថា “មនុស្សគ្រប់រូប នៅក្នុងរថយន្ត limousine បានសម្លាប់” ។

យោងតាមប៉ូលីសបានឱ្យដឹងថា អាជ្ញាធរនៅតែកំពុងជូនដំណឹងទៅគ្រួសារជនរងគ្រោះ និងបានបដិសេធមិនបញ្ចេញឈ្មោះជនរងគ្រោះនោះឡើយ ។

ការស៊ើបអង្កេតបន្ថែមទៀតអំពីគ្រោះថ្នាក់ចរាចរណ៍នេះបាននិងកំពុងដំណើរការ ។

អ្នកស៊ើបអង្កេតមកពីក្រុមប្រឹក្សាដឹកជញ្ជូនដើម្បីសុវត្ថិភាព និងការដឹកជញ្ជូនជាតិ (NTSB) ត្រូវបញ្ជូនទៅកាន់តំបន់ដែលគ្រោះថ្នាក់ខាងលើបានកើតឡើង ដើម្បីជួយដល់កិច្ចការស៊ើបអង្កេត។ លោក Robert Sumwalt ប្រធាន NTSB បាននិយាយថា គ្រោះថ្នាក់នេះជា “នេះជាគ្រោះថ្នាក់ចរាចរណ៍ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះ ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០០៩មក” ។

អភិបាលរដ្ឋញូវយ៉ក លោក Andrew Cuomo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យថា លោកបានដឹកនាំដោយផ្ទាល់ភ្នាក់ងាររដ្ឋ ដើម្បីផ្តល់ការចាំបាច់ជួយដល់ការងារស៊ើបអង្កេត ឲ្យដឹងប្រាកដថា តើមូលហេតុអ្វីប្រាកដដែលនាំឱ្យមានសោកនាដកម្មនេះកើតឡើង ៕