ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកមាន់បើកបុកអ្នកជិះម៉ូតូសង់កូរ៉េស្លាប់ភ្លាមៗនៅស្រុកបាធាយ

ខេត្តកំពង់ចាម៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅ និងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នៅ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំនុចភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

លោក សំ ណាល់ អធិការនគរបាលស្រុកបាធាយ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញឹម សំណាង ភេទប្រុស អាយុ៥៣ រស់នៅភូមិផ្អា ឃុំផ្អាវ ស្រុកបាធាយកំពង់ចាម។ ជនរងគ្រោះបានបើកម៉ូតូមួយគ្រឿងម៉ាកសង់កូរេ ពណ៌ក្រហម គ្មានស្លាកលេខទិសដៅ ឆ្លងថ្នល់ពីត្បូងទៅជើង ហើយក៏ត្រូវរថយន្តម៉ាក់តូពិច ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ2L-0954 ដឹកមាន់ពេញ បុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់។

NKD-36x6_outline

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្នានបានចុះមកវាស់វែង នឹងឃាត់យករថយន្តបង្ក និងម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅអធិដ្ឋាននគរបាលស្រុកបាធាយ ដើម្បីរង់ចាំដោះស្រាយតាមនីតីវិធី ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ វណ្ណៈ