ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកអ្នកដំណើរជែងក្នុងស្ថានភាពគ្រោះថ្នាក់បុកម៉ូតូបង្កគ្រោះថ្នាក់អ្នកដទៃ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកម៉ូតូ កាលពីវេលាម៉ោង១៥និង៤២នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៧១ ចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ នៅភូមិត្រស់់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងទិសដៅស្របគ្នា (ពីត្បូងទៅជើង) បណ្តាលឲ្យរបួសធ្ងន់០១នាក់ ។

រថយន្តម៉ាក ហីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ កំពង់ចាម 3A.5 827 (ដឹកអ្នកដំណើរ៣៥កៅអី) បើកបរដោយឈ្មោះ ង៉ែត វុធ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិអូរឈ្លើយ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។

រីឯម៉ូតូម៉ាកគុប៥០ ពណ៌ទឹកប៉ិច ស្លាកលេខ កំពង់ធំ 1E.4331 បើកបរដោយឈ្មោះ នុត ភួន ភេទប្រុស អាយុ៧៦ឆ្នាំ នៅភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ រងរបួសធ្ងន់ ។ ជនរងគ្រោះមិនបានពាក់មួកសុវត្ថិភាពនោះឡើយ ខណៈធ្វើចរាចរណ៍ដោយបើកម៉ូតូនោះ ។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ សមត្ថកិច្ចបានអះអាងពីមូលហេតុថា បង្កឡើងដោយអ្នកបើកបររថយន្ត បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ច បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូល វត្ថុតាងរក្សាទុកនៅអធិការនគរបាលស្រុកបារាយណ៍រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖