ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ាពន្លះម៉ូតូវីវ៉ាក្នុងទិសដៅបញ្ច្រាស់គ្នា ស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

ខេត្តរតនគិរីៈ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់ កាល ពវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ត្រង់ចំណុចទល់មុខហាងក្លិបកំសានស្រី ពេជ្រ១៦៨ នៅលើផ្លូវជាលតិលេខ៧៨ ស្ថិនក្នុងភូមិឡាបូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

សភាពជាក់ស្តែងនៅកន្លែងកើតហេតុ អ្នករងគ្រោះទាំង៣នាក់បានដេកស្លាប់ម្នាក់ រងបួសធ្ងន់២នាក់ដោយបាក់ជើងធ្វេងទំាងពីរ ហើយត្រូវដឹកទៅមន្ទីរពេទ្យបង្អែកខេត្តសង្គ្រោះបន្ទាន់។
ក្រោយពីកើតហេតុបានបានចំនួន២០នាទី ប៉ូលិសចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត និងប៉ូលិសសង្កាត់យ័ក្សឡោមបានមកត្រួតពិនិត្យ ។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរគ្រោះទី១មានឈ្មោះ ឌីវ រ៉េល ភេទប្រុស អាយុ៣៨ឆ្នាំ (ស្លាប់) ទី២ឈ្មោះ រឿន សៀ ភេទស្រី អាយុ២៩ឆ្នាំ (របួសធ្ងន់បាក់ជើងខាងធ្វេង) ទី៣ឈ្មោះ ដូ ដៀ ភេទស្រី អាយុ២២ឆ្នាំ(របួសធ្ងន់បាក់កជើងខាងធ្វេង និងរយះផ្ទៃមុខ)អ្នកទាំង៣មានមុខរបរកម្មករចំការម្រេច មានទីលំនៅភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ជនរងគ្រោះទាំង៣ជាជនជាតិភាគតិចទំពួន ។

បើតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា បងប្អូនគាត់ទាំង៣នាក់ខាងលើមកផ្សារបានលុងទិញអង្ក និងម្ហូប។ ដោយជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AJ-6212 ។

ទាក់ទិននិងករណីខាងលើសាក្សីដែលឃើញហេតុការណ៍បានអោយ ដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះបើកម៉ូតូមកពីលិចទៅកើត ហើយរថយន្តបានបើកមកពីកើតមកលិចបញ្ច្រាសទិសគ្នា មកដល់ចំណុចកើតហេតុរថយន្តបានបើកជេងរថយន្តមួយគ្រឿងទៀតបណ្តាលអោយជ្រុលចង្កូមកខាងធ្វេងដៃ បុកម៉ូតូពេញទំហឹងតែម្តង ។

រថយន្តបង្កម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2S-8917 ក្រោយពីបង្កហេតុរថយន្តបានបើកបន្ថែមល្បឿនគេចបាត់ស្រមោលតែម្តង។
សូមបញ្ជាក់ផងដែរថា រថយន្តបង្កហេតុត្រូវបានប៉ូលិសចរាចរណ៍ចាប់បានហើយក្នុងខណៈបើករត់គេចបានចំងាយប្រហែល១គីឡូម៉ែត្រ យកមកលាក់ទុកនៅក្រោយផ្ទះសំណាក់ម៉េង លីន មុខបន្ទាយទាហានវរៈ៧៩ សមត្ថកិច្ចបានអោយដឹងថាម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ហើយ។

បច្ចុប្បន្នសមត្ថកិច្ចចរាចរណ៍នៃស្នងការដ្ឋានគរបាលខេត្តបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកចំណែក សាកសពប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ គ្រាន់តែដឹងថា ម្ចាស់រថយន្តជាមន្ត្រីប៉ូលិសវរៈព្រំដែននៅស្រុក អូរយ៉ាដាវ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកម្ចាស់រថយន្តបង្កដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ។

លោកហ៊ីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថា អ្នករបួសទាំង២នាក់មានសភាពធ្ងន់ មិនអាចព្យាបាលនៅខេត្តបានទេ លោកធ្វើសំណុំបែបបទទៅសង្គ្រោះនៅភ្នំពេញ៕ អ៊ុច សាវុទ្ធ

01

03

02

DSC03860