ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទេសចរណ៍បើកកៀររថយន្តមន្ត្រីរាជការចរចាមិនត្រូវកកស្ទះរាប់ម៉ោង

ភ្នំពេញ ៖ រថយន្តទេសចរណ៍ដឹកភ្ញៀវពីព្រលានយន្តហោះអន្តរជាតិភ្នំពេញបានបើកទៅកៀររថយន្តមន្ត្រីរាជការក្រសួងការងារដែលកំពុងឆ្លងផ្លូវរួចចរចាមិនត្រូវគ្នាក៏ត្រូវនគរបាលចរាចរដឹកទៅរក្សាទុក។
ករណីនេះបានកើតឡើងនៅចំណុចមុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោកកាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦។

សាក្សីឃើញហេតុការណ៍បានឲ្យដឹង ថា មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាក Ford ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ61-2-0057 បើកចេញពីក្រសួងការងារបត់ឆ្វេងឆ្លងផ្លូវដោយមាននគរបាលប៉ុស្តិ៍ជួយសម្រួល។ រំពេចនោះក៏មានរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T-2894 បានបើកបរពីលិចទៅកើតទៅកៀររថយន្តពាក់ស្លាកលេខរដ្ឋបណ្តាលឲ្យខូចខាតរៀងៗខ្លួន។
ប្រភពដដែលបន្តថា ក្រោយកើតហេតុភាគីទាំងសងខាងបានចុះសម្របសម្រួលតែមិនត្រូវគ្នាដោយប្រកាន់ត្រូវរៀងៗខ្លួន បង្កការកកស្ទះរាប់ម៉ោង រហូតនគរបាលចរាចរចុះមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដោះស្រាយតាមផ្លូវច្បាប់៕ហេង នរិន្ទ្រ

1(90)

05_16_2016_02_45_59fff