ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

រថយន្តធុនធំថយក្រោយ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ រលើងទ្រេតមួយដើម

ចែករំលែក៖

ភ្នំពេញ ៖ បង្គោលភ្លើងបំភ្លឺផ្លូវរបស់សាលារាជធានីភ្នំពេញ មួយដើមបានទ្រេតរងការខូចខាត បន្ទាប់ពីរថយន្តធុនធំមួយគ្រឿងបើកថយក្រោយបុកកាលពី វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃពុធ​ ៣រោច ខែបុស្សឆ្នាំច​ សំរិទ្ធស័ក​ ព.ស​ ២៥៦២​ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមោ្លវជាតិលេខ៤ មុខបុរីពិភពថ្មីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្តបង្កម៉ាក ហ៊ីណូ ពណ៌ខៀវ ទ្រុង យីឌុប ពាក់ស្លាកលេខ ព្រះសីហនុ 3A-3069 ឈប់ពីលិចទៅកើត លុះនៅវេលាម៉ោងខាងលើ បានរយ៊ែរថយក្រោយ ពីកើតទៅលិច តែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ទើបថយទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យរលើងគល់ ទ្រេតមួយដើម ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅឃាត់រថយន្តបង្ក ប្រគល់ឲ្យសមត្ថកិច្ចជំនាញ ពិនិត្យជាក់ស្តែងនូវផលប៉ះពាល់ សម្បត្តិសាធារណៈ យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយជាក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖