ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

រថយន្តធំ២គ្រឿងបុកគ្នាធ្វើឲ្យភ្ញៀវជិះក្នុងរថយន្តភ័យព្រលឹងចុងសក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ភ្ញៀវទេសចរណ៍ បរទេសជាច្រើននាក់ ដែលជិះក្នុងរថយន្តក្រុងម្នាក់ៗភ័យព្រលឹងចុងសក់គ្រប់ៗគ្នា ខណៈ ដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់បន្ទាប់ពីមានរថយន្តមួយគ្រឿងទៀតម៉ាកស្តារិច ពណ៌ប្រផេះបើកស្របទិសគ្នាហើយបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យរថយន្តក្រុងចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នក ភូមិ និងអ្នកធ្វើដំណើរចោមរោមមើល សំណាងមិនមានអ្នករងរបួស ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១០:៥០នាទីព្រឹក នៅលើផ្លូវជាតិលេខមួយនៅចំណុច ភូមិ ត្របែកប្រហោង ឃុំ តាសួស ស្រុកស្វាយជ្រំ ។

យោងតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា អ្នកបើករថយន្តស្តារិចបង្កហេតុមានឈ្មោះ គង សាមាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិ ត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ និងអ្នករួមដំណើរមិនមានរងរបួសនោះទេ ។

ចំណែករថយន្តក្រុង ដែលរងការខូចខាតជាប្រភេទទេសចរណ៍របស់ក្រុមហ៊ុន ឡុងភឿង ខណៈអ្នកបើកបររត់គេចខ្លួនភ្លាមៗ ប៉ុន្តែភ្ញៀវទេសចរណ៍ជនជាតិបរទេសមិនមានអ្នកណារងគ្រោះអ្វីនោះទេ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តម៉ាក់ស្តារិច ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្តាល ២A០៣០៥ ដោយធ្វើដំណើរពីកើតទៅលិចលើកំណាត់ផ្លូវជាតិលេខ១ ហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ស្រាប់តែមានរថយន្តម៉ាកទេសចរណ៍ ពណ៌ ខៀវជារបស់ក្រុមហ៊ុនឡុងភឿងពាក់ស្លាកលេខភ្នំពេញ ៣C៥៥៧៧ បើកស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់ក៏បុកគ្នាពេញទំហឹងលាន់សូរ ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្នរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង និងអូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកស្វាយជ្រំ ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖