ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនិងម៉ូតូបុកគ្នាស្លាប់ម្នាក់​

ខេត្តព្រះសីហនុ៖ កាលពី ម៉ោង២០និង២០នាទី យប់ ថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍០១ កើតឡើងលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូ២០៥-២០៦ ស្ថិតក្នុងភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍បានកើតឡើង រវាងម៉ូតូ០១គ្រឿងម៉ាក ហុងដា ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១ AL ៩៨៦០ បើកបរដោយឈ្មោះ ហ៊ួន ភា ភេទប្រុសអាយុ៣០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នភូមិ/ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ មុខរបរ កម្មករ ទិសដៅចេញពីក្រុងព្រះសីហនុ បុកប៉ះជាមួយរថយន្ត០១គ្រឿងម៉ាកសាំយ៉ុងពណ៌ ស ពាក់ស្លាកលេខព្រះសីហនុ ២A ២៧១៧ ទិសដៅផ្ទុយគ្នា (អ្នកបើកបរគេចខ្លួន) បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី វត្ថុតាងរក្សាទុកនៅប៉ុស្ថិ នគរបាលឃុំ ៕ ឆ្លាម សមុទ្រ