ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

រថយន្តនឹងម៉ូតូបុកគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត បត់ឆ្លងផ្លូវ ត្រូវបុរសម្នាក់បើកម៉ូតូទៅបុកចំទ្វាររថយន្តបោកក្បាលផ្ទប់ជាមួយរថយន្តបណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជិត១១យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី កែង និងផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកសឺដេស C200 មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2P-1143 ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្លងចូលមកផ្លូវលេខ២៥៧ ភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌូក ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-4678 បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដៅ គ្នាពីចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកចំទ្វារថយន្តបោកផ្ទប់ និងកញ្ចក់ទ្វាររថយន្តបណ្តាលបែករងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរបានចុះមកដល់វាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖