ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

រថយន្តបត់ឆ្វេង ថយក្រោយមិនប្រយ័ត្នបុកម៉ូតូមកពីក្រោយ របួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង់៖ យ៉ាងហោចណាស់មនុស្ស៣នាក់ បានរងរបួសធ្ងន់បែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹង នឹងកន្លែងដោយករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលរថយន្តម៉ាកទីតាន់ បត់ឆ្វេងរួចថយក្រោយខ្វះ ប្រុងប្រយ័ត្ន ក៏ត្រូវម៉ូតូមកពីក្រោយ បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទី ល្ងាចលើផ្លូវលេខ១៣ ស្ថិតនៅក្នុង ភូមិចក ឃុំ កំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះគង់ សុផាត ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកសិករ អ្នករួមដំណើរមាន ឈ្មោះ ភិន វេហា ភេទ ប្រុស អាយុ ២៣ ឆ្នាំ និងឈ្មោះកែវ គ្រីស្ទីន ភេទប្រុស អាយុ ១២ ឆ្នាំ អ្នកទាំង៣ រស់នៅ ភូមិ បាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ចំណែកអ្នកបើករថយន្តបង្កហេតុ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយពេលឃើញសភាពការណ៍មិនស្រួល ក៏រត់គេចខ្លួនភ្លាមៗបន្សល់តែរថយន្តតែប៉ុណ្ណោះ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញមានរថយន្តម៉ាកទីតាន់ចំណុះ១តោន កន្លះ ពណ៌សលាយក្រហម ពាក់ស្លាកលេខ កណ្ដាល 2A0284 ពីទិសខាងត្បូងមកជើងលើផ្លូវលេខ១៣ ហើយក៏បានបត់ឆ្វេងរួចថយទៅក្រោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៦ ពាក់ស្លាកលេខស្វាយរៀង 1L.6298 ជិះគ្នា៣នាក់បើកស្របគ្នាមកពីក្រោយចាប់ហ្វ្រាំងគេចមិនទាន់បុកពេញទំហឹងបណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង និងកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នក ភូមិ តែម្ដង ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកអន្តរាគមន៍ ជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ ប៉ុន្តែរបួសមានសភាពធ្ងន់ ក្រុមគ្រួសារបញ្ជួនបន្តទៅព្យាបាលប្រទេសវៀតណាមភ្លាមៗផងដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចបានវាស់វែង និងអូសយកមធ្យោបាយទាំងពីរគ្រឿង យកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖