ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាឡែន១គ្រឿងឆ្លងចរន្តភ្លើង បណ្តាលឲ្យឆេះសន្ធោរសន្ធៅ

ខេត្តសៀមរាប៖ រថយន្តបាឡែន១គ្រឿង ឆ្លងចរន្តភ្លើង ឆេះកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុច ភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តរងការឆាបឆេះ ម៉ាក់ បាឡែន ស៊េរីឆ្នាំ ២០០៣ ពណ៌ឪឡឹក ស្លាកលេខ ភ្នំពេញ 2R- 3694 ដែលមានម្ចាស់ឡាន ឈ្មោះ ម៉ុក ផល្លា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិត្រពាំងផ្លុង២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលកំពុងតែបើកបរសុខៗ ក៏ឆាបឆេះតែម្ដង ។

ក្នុងករណីនេះ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះចេញជួយអន្តរាគមន៍ ទើបអាចរលត់បាន ។មូលហេតុ ៖ ឆ្លងចរន្តភ្លើង បណ្តាលឲ្យឆេះតែម្តង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ៕ ប៊ុនរិទ្ធី