ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

រថយន្តបាឡែន បុកគ្នាជាមួយម៉ូតូឌ្រីមសេ១២៥ បណ្ដាលឲ្យម្ចាស់ម៉ូតូទាំង២នាក់រងរបួសបាក់ជើងដូចគ្នា

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកាមរីបាឡែនបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ បណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់និងអ្នករួមដំណើរម្នាក់រងរបួសបាក់ជើង ត្រូវបានរថយន្តសាម៉ុយដឹកទៅសង្គ្រោះភ្លាមៗតែម្ដង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ៦៣កែង២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពែញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តបាឡែន ព័ណទឹកមាស ពាក់ស្លាក់លេខកណ្ដាល2A-7834 ក្នុងទិសដៅពីលិចទៅកើត ។ចំណែកជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ1CH-1386 បើកបរដោយប្រុសម្នាក់ឌុបស្រី្តម្នាក់ ក្នុងទិសដៅពីកើតទៅលិចបញ្ជ្រាស់គ្នា លុះមកដល់ចំណុចកើតហេតុស្រាប់តែខាងរថយន្តបាឡែន បានបត់ឆ្វេងដោយមិនបានសេញ៉ូក៏បានបុកនិងកិនម៉ូតូជនរងគ្រោះ ពេញទំហឹងបណ្ដាលម៉ូតូជាប់ក្រោមរថយន្តតែម្តង ។ ភ្លាមនោះជនរងគ្រោះប្រុសស្រីដែលរងរបួសបាក់ជើងទាំង២នាក់នោះ ត្រូវបានរថយន្តសាម៉ុយដឹកទៅសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុនិងមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តបង្កហេតុ ទៅសាកសួរនៅប៉ុសិ៍្តនគរបាលបឹងរាំងបណ្ដោះអាសន្ន រួចបញ្ចូនបន្តនៅអធិការនគរបាលខណ្ឌដូនពេញ រងចាំការដោះស្រាយនៅពេលក្រោយ ៕ ស តារា