ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូ២គ្រឿងរបួសធ្ងន់៣នាក់នៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ មនុស្ស៣នាក់ បានរងរបួសរដូករណែល តាមផ្លូវបន្ទាប់ពីមានរថយន្ត១គ្រឿង បានរេចង្កូតទៅចំពីមុខ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីនៅវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៣ ស្ថិតនៅចំណុចត្រពាំងខ្ទុំ ក្នុងភូមិត្រពាំងព្រីង ឃុំអភិវឌ្ឃន៍ ស្រុកទកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថិកិច្ចបានឲ្យដឹងថា នៅមុនពេលកើហេតុ មានម៉ូតូរងគ្រោះ២គ្រឿងគឺ ម៉ាកហុងដា គុប ១គ្រឿង និង ហុងដាវ៉េវ១គ្រឿង បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ជិះបន្តបន្ទាប់គ្នា នៅពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងបានរេចង្កូត បុកម៉ូតូពេញមួយទំហឹងតែម្តង បណ្តាលឲ្យ ជនរងគ្រោះដែលជិះនៅលើម៉ូតូបានប៉ើងខ្ទាតចេញម៉តូរងរបួសធ្ងន់តែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេដឹកយកមកសង្រ្គោះភ្លាមនៅមន្ទីរពេទ្យខេត្ត ចំណែកឯករថយន្តបង្កបានបើករត់គេចបាត់ស្រមោល បន្សល់ទុកកាងខាងមុខដែលមានពាក់ស្លាកលេខ ភ្នំពេញ 2Q-5426 បៃតង។ រហូតដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះនៅឡើយនោះទេ គ្រាន់តែបានដឹងថា ពួកគាត់ជាអ្នករស់នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕ ចន្ថា