ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបូមស៊ីម៉ង់ត៍របស់ក្រុមហ៊ុនGL.concreteបើកថយក្រោយបុកបង្គោលភ្លើងបាក់១ដើម

ភ្នំពេញ៖ រថយន្តបូមស៊ីម៉ង់ត៍រសប់ក្រុមហ៊ុនGL.concrete បើកថយក្រោយបុកបង្គោលភ្លើងបាក់១ដើម ធ្វើឲ្យខ្សែភ្លើងដាច់រាយប៉ាយពេញផ្លូវ ព្រោះតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ។

ករណីនេះបានកើតឡើងកាលពីម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ប្រភពពីអ្នកបើកបររថយន្តខាងលើបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្ត១គ្រឿងម៉ាក ISUZU ជាប្រភេទរថយន្តធុនធំ សម្រាប់បូមស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ 5A1077 បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងបំណងទៅបូមបេតុឲ្យគេ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរបានថយក្រោយដោយខ្វះការប្រុងប្រយ័ត្នក៍ទៅបុក និងបង្គោលភ្លើងបាក់ពាក់កណ្តាលតែម្តង ហើយធ្វើឲ្យខ្សែភ្លើងដាច់រប៉ាត់រប៉ាយតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅខាងជំនាញអគ្គិសនីឲ្យចុះមកពិនិត្យ និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចររាជធានីភ្នំពេញ ដើម្បីរង់ចាំឲ្យម្ចាស់ទៅដោះស្រាយនៅពេលក្រោយ ៕ តុង សីហា