ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

រថយន្តបើកបុកម៉ូតូតា-យាយពីរនាក់បណ្តាលឲ្យតាស្លាប់ រីឯយាយវិញ របួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ម៉ូតូម៉ាកគុប១គ្រឿង បើកបរដោយលោកតាម្នាក់ ដឹកយាយយឺតៗ ស្រាប់តែមានរថយន្តធុនធំ១គ្រឿង បើកបរលឿនបញ្ច្រាសទិស បុកពួកគាត់ចំពីមុខពេញទំហឹង បណ្តាលឲ្យទាំងតា និងយាយរបួសធ្ងន់តែតាបានស្លាប់ពាក់កណ្តាលផ្លូវ ពេលបញ្ជូនទៅមន្ទីរពេទ្យ។គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមផ្លូវក្រួសក្រហមក្នុងភូមិព្រិចខ្ពស់ ឍុំយាអង្គ ស្រុកថ្ពង ។

រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0894 អ្នកបើកបរឈ្មោះយ៉េន យ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ចំណែកជនរងគ្រោះទី១ឈ្មោះ អោក ភេទប្រុស អាយុ៥៧ឆ្នាំ បើកម៉ូតូម៉ាកគុបសេ៥០ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ឃ៨៦៥៨ កណ១ ដឹកយាយជាប្រពន្ធឈ្មោះ សុខ យ៉េន អាយុ៥៤ឆ្នាំ។ពួកគាត់រស់នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកពីត្បូងទៅជើង ឯម៉ូតូរងគ្រោះ បើកពីជើងទៅត្បូងយឺតៗ។លុះដល់កន្លែងកើតហេតុ ស្រាប់តែរថយន្ត រេចង្កូតជ្រុលទៅខាងឆ្វេងដៃ បុកម៉ូតូពួកគាត់ទាំង២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្របញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំ ពង់ស្ពឺ តែដោយសាររបួសធ្ងន់ពេក លោកតាបានដាច់ខ្យល់ស្លាប់តាមផ្លូវ បន្សល់ឲ្យយាយរស់ជាស្រ្តីមេម៉ាយ។

បច្ចុប្បន្ន រថយន្តនិងម៉ូតូ សមត្ថកិច្ច អូសយកមករក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖