ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នាពេញ​ទំហឹង​បណ្តាលឲ្យរថយន្តទាំងពីរដាច់ក្រឡេកង់ខូចខាតទាំងសងខាង

ភ្នំពេញ: រថយន្តពីរគ្រឿងបុកគ្នាពេញ​ទំហឹង​បណ្តាលឲ្យរថយន្តទាំងពីរដាច់ក្រឡេកង់ខាងមុខខូចខាតទាំងសងខាង ។ ហេតុការណ៍នេះ បានកើតឡើងកាលពី​ម៉ោង​ជាង៩​យប់​ ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៨ នៅតាមតាមបណ្ដោយ​ផ្លូវលេខ​១៨២​ ​ស្ថិតក្នុងសង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌ​ទួល​គោក​ ។

ប្រភពពត៌មាន​នៅកន្លែង​កើតហេតុ​បានឲ្យដឹងថា ​នៅមុន​ពេល​កើត​ហេតុ​ពេលមេឃកំពុងធ្លាក់ភ្លៀងគេ​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយូតា​ហាង​ប្រ៊ីត​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2Z-0841​ ដោយធ្វើដំណើរតាម​បណ្តោយ​ផ្លូវលេខ​១៨២​ ក្នុងទិសដៅពីលិចទៅកើត​ និងក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានព្យាយាមបើក​ជែង​ខាងឆ្វេង​រថយន្តមិនចាំម៉ាកមួយគ្រឿងទៀត​ បណ្តាលឲ្យឆ្លង​ចូលទៅ​កន្លងម្ខាងទៀត ​ជ្រុលទៅបុករថយន្តមួយគ្រឿងទៀម៉ាក​ ហ្វតរ៉េនជ័រ​ ពណ៌ស​បិទតែមពណ៌​ខៀវ​ ពាក់ស្លាកលេខ​ ខេមរភូមិន្ទ ​09 2-6960 ដែល​បើក​បរដោយបុរសម្នាក់​ ក្នុងទិសដៅ​បញ្រ្ចាស​ទិសគ្នា​ ខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងដាច់ក្រឡេកង់មុខ​ទាំងសងខាង​ តែសំណាងល្អ ដែលមិនបង្កឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន​ បានចុះ​មកដល់​កន្លែង​កើត​ហេតុ​ ដើម្បីឲ្យ​ភាគី​ទាំង​ពីរ​​ចរចា​សម្របសម្រួលគ្នា​ ដោយភាគីទាំង​ពីរ​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ ក៏ព្រមបញ្ចប់រឿង​នៅ និងកន្លែង​កើត ដោយ​ភាគី​ខាងរថយន្តបង្ក​ព្រមយករថយន្តរងគ្រោះទៅជួសជុលឲ្យ ៕ ជ្រោយពេជ្រ